* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមការងារត្រីវិស័យ កសិកម្ម-ទឹក-ជនបទ បើកកិច្ចប្រជុំរៀបចំផែនការសកម្មភាពសម្រាប់ខែកក្កដា ឆ្នាំ២០២៦

07-07-2026 16:36

(ភ្នំពេញ)៖ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោក អ៉ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី១៨ ក្រុមការងារត្រីវិស័យ កសិកម្ម-ទឹក-ជនបទ (TSWG-AWR) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។

កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពអន្តរាគមន៍ត្រី-វិស័យក្នុងខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងការពិភាក្សាផែនការសកម្មភាពសម្រាប់ខែកក្កដា ឆ្នាំ២០២៦ ដើម្បីធានាការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការសម្របសម្រួលរវាងវិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ។

អង្គប្រជុំក៏បានពិនិត្យវឌ្ឍនភាព នៃការអនុវត្តសេចក្តីសម្រេចដែលបានឯកភាព ក្នុងកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៦ រួមមាន៖ ការជ្រើសរើសសហគមន៍បន្ថែមសម្រាប់ការអន្តរាគមន៍ ការរៀបចំផែនការថវិកា ការគាំទ្រសហគមន៍ជនភៀសសឹក ការសិក្សាលទ្ធភាពសាងសង់អាងស្តុកទឹក ការរៀបចំដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងការរៀបចំវិបស្សនា (Retreat) សម្រាប់កំណត់ផែនការសកម្មភាព និងផែនការថវិការួម។

ជាមួយគ្នានេះ អង្គប្រជុំបានពិភាក្សា និងឯកភាពលើការជ្រើសរើសសហគមន៍បន្ថែមចំនួន៥ សម្រាប់ការអន្តរាគមន៍ក្នុងឆ្នាំ២០២៦–២០២៧ និង៥ សហគមន៍ទៀតសម្រាប់ឆ្នាំ២០២៨ ព្រមទាំងកំណត់សកម្មភាពអាទិភាពសម្រាប់សហគមន៍នីមួយៗ។ លើសពីនេះ កិច្ចប្រជុំក៏បានពិនិត្យវឌ្ឍនភាពនៃការរៀបចំ «យុទ្ធសាស្ត្រ និងផែនការអនុវត្តន៍ត្រី-វិស័យ (២០២៧–២០៣១)» សម្រាប់ការអភិវឌ្ឍលើវិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ រួមទាំងការណែនាំក្រុមទីប្រឹក្សាជំនាញ ដែលនឹងគាំទ្រដល់ដំណើរការរៀបចំឯកសារយុទ្ធសាស្ត្រនេះ៕