* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ

07-07-2026 16:38

(ភ្នំពេញ)៖ កម្ពុជា រួមជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងបណ្តាប្រទេសជាសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនសំយោគដែលកំពុងរីករាលដាលនៅក្នុងតំបន់។

មន្ត្រីជាន់ខ្ពស់ចំនួន ១០រូបរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) បានចាកចេញពីកម្ពុជាកាលពីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំលើកទី៣ នៃក្រុមការងារត្រួតពិនិត្យសារធាតុគីមីផ្សំ ក្រុមការងារអប់រំបង្ការ និងក្រុមការងារកោសល្យវិច័យគ្រឿងញៀន។ កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃយន្តការប្រទេសហត្ថលេខីអនុស្សរណៈយោគយល់គ្នានៃប្រទេសមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ (GMS MoU 1993) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងណាននីង ប្រទេសចិន។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានប្រតិភូកម្ពុជា បានមានប្រសាសន៍មុនពេលចាកចេញពីកម្ពុជាថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយអង្គការ UNODC ដោយមានការចូលរួមពីមន្ត្រីមកពីបណ្តាប្រទេសហត្ថលេខី MoU ឆ្នាំ១៩៩៣ ទាំង៦ រួមមាន កម្ពុជា ចិន ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា រួមទាំងតំណាងអង្គការ UNODC ផងដែរ សរុបចំនួន ៦០ នាក់។

លោកឧត្តមសេនីយ៍ឯកបានបន្តថា កិច្ចប្រជុំលើកទី៣ នេះមានគោលបំណងធ្វើបច្ចុប្បន្នភាពលើការអនុវត្តគម្រោងស្តីពីការរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ។ ក្រោយពីបានអនុវត្តគម្រោងនេះអស់រយៈពេលបីឆ្នាំកន្លងមក អង្គការ UNODC បានស្នើដល់បណ្តាប្រទេសទាំងអស់ឱ្យធ្វើបច្ចុប្បន្នភាពការងារតាមវិស័យនៃក្រុមការងារនីមួយៗ។ គោលបំណងសំខាន់មួយទៀតគឺការចែករំលែកបទពិសោធន៍ល្អៗ និងយន្តការឆ្លើយតបក្នុងការអនុវត្តការងារ ដោយផ្អែកលើផែនការសកម្មភាព គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលបម្រើដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមបណ្តាប្រទេសនីមួយៗ។

ការប្រយុទ្ធប្រឆាំងគ្រឿងញៀនសំយោគ គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់តំបន់មហាអនុតំបន់ទន្លេមេគង្គ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការសម្របសម្រួលគ្នាប្រកបដោយប្រសិទ្ធភាពរវាងប្រទេសជាសមាជិក។ តាមរយៈកិច្ចប្រជុំនេះ ប្រទេសជាសមាជិកនឹងអាចផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីពង្រឹងសមត្ថភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ក៏ដូចជាការអប់រំបង្ការ និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមនេះ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជននៅក្នុងតំបន់ទាំងមូល។ ការបន្តកិច្ចសហប្រតិបត្តិការជាមួយ UNODC និងបណ្តាប្រទេសជាសមាជិក GMS MoU 1993 នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅរួម គឺការកាត់បន្ថយ និងលុបបំបាត់បញ្ហាគ្រឿងញៀនសំយោគឱ្យបានជាអតិបរមា៕