* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលា «បង្ហាញលទ្ធផលនៃការសិក្សាវាយតម្លៃអ្នកទទួលផលគម្រោង LASED III» នៅខេត្តមណ្ឌលគិរី

07-07-2026 16:43

(មណ្ឌលគិរី)៖ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការដឹកនាំ និងគ្រប់គ្រងគម្រោង រួមជាមួយលោក ឃី កុសល អនុរដ្ឋលេខាធិការ និងជានាយកផ្នែកកសិកម្ម នៃគម្រោងLASEDIII នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា «បង្ហាញលទ្ធផលនៃការសិក្សាវាយតម្លៃអ្នកទទួលផលគម្រោងLASEDIII»

សិក្ខាសាលារៀបចំឡើងដោយក្រុមហ៊ុនទីប្រឹក្សាផ្នែកបច្ចេកទេស Research Development Consultant Co., Ltd. (RDC) សហការជាមួយគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៅខេត្តមណ្ឌលគិរី។ សិក្ខាសាលាមានអ្នកចូលរួមសរុបចំនួន ១០៩នាក់ ក្នុងនោះស្ត្រី ១០នាក់ មកពីក្រសួងកសិកម្ម មន្ទីរកសិកម្មខេត្ត មន្ត្រីសម្របសម្រួលអភិវឌ្ឍកសិកម្ម (ADF) ទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធនៃគម្រោង LASED III។

ក្នុងឱកាសនោះ សិក្ខាសាលាក៏បានរៀបចំកិច្ចពិភាក្សាជាក្រុម ដើម្បីប្រមូលមតិយោបល់សម្រាប់កែលម្អការវាយតម្លៃបំពេញបន្ថែមលើលទ្ធផលដែលបានរកឃើញដោយក្រុមហ៊ុន RDC ចែករំលែកលទ្ធផល បទពិសោធ មេរៀនដែលទទួលបាន បញ្ហាប្រឈម និងសកម្មភាពដែលបានស្នើឡើង ព្រមទាំងទទួលយកមតិកែលម្អ និងអនុសាសន៍ពីថ្នាក់ដឹកនាំគម្រោង។

ជាមួយគ្នានេះ សិក្ខាសាលាក៏បានពិភាក្សាលើវិធីសាស្ត្រវាយតម្លៃបន្ថែម ពាក់ព័ន្ធនឹងការធ្វើកសិកម្មគិតគូរដល់អាហាររូបត្ថម្ភ ការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការចិញ្ចឹមសត្វ និងការអភិវឌ្ឍទីផ្សារ ព្រមទាំងកំណត់សកម្មភាពអាទិភាពបន្ថែម គាំទ្រអ្នកទទួលផលនៅក្នុងតំបន់ TICs និង SLCs ចំនួន៣៣ ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។ សិក្ខាសាលាក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់គម្រោង និងភាគីពាក់ព័ន្ធ ក្នុងការពង្រឹងគុណភាពនៃការអនុវត្តសកម្មភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអ្នកទួលផល ឱ្យកាន់តែប្រសើរឡើង ស្របតាមគោលដៅរបស់គម្រោង LASED III៕