* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

Euro 2028 និង World Cup 2030 អាចលែងសប្បាយមើល ព្រោះកីឡាករល្បីៗ ចូលនិវត្តន៍អស់ហើយ

07-07-2026 16:47

(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 មានកំពូលកីឡាករល្បីៗជាច្រើនរូបបានប្រកាសចូលនិវត្តន៍ពីជម្រើស ដើម្បីទុកឱកាសឲ្យក្មេងៗជំនាន់ក្រោយបានបញ្ចេញសមត្ថភាពវិញម្តង។

តើអាចទេ សម្រាប់ព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2028 និង World Cup 2030 លែងសូវមានការទាក់ទាញដូចមុនទៀត?

ជាការកត់សម្គាល់ផងដែរ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ចាប់ពីជំនាន់លោក Diego Maradona របស់អាហ្សង់ទីន និងលោក Pele របស់ប្រេស៊ីល បានញាំងឱ្យវិស័យបាល់ទាត់មានប្រជាប្រិយភាព និងទាក់ទាញកាន់តែខ្លាំងនៅជុំវិញពិភពលោក និងក្រោយមកទៀតមាន Cafu, Ronaldinho, Zidane, Beckham និង Ronaldo បន្តវេនចាប់ពីអំឡុង World Cup 1994 មកដល់ World Cup 2002។

Lionel Messi របស់អាហ្សង់ទីន និង Cristiano Ronaldo របស់ព័រទុយហ្គាល់បានចាប់ផ្តើមរះឡើង និងមានឈ្មោះបោះសំឡេងកាលផ្តើមលេង World Cup លើកដំបូងរបស់ពួកគេក្នុងឆ្នាំ២០០៦ ដែលអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះ។

លុះឈានមកដល់ World Cup 2026 គឺជារជ្ជកាលទី៦ និងលើកចុងក្រោយរបស់កំពូលខ្សែប្រយុទ្ធទាំងពីរ ពីការបង្ហាញខ្លួនលើកចុងក្រោយជាមួយជម្រើសជាតិរបស់ពួកគេរៀងៗខ្លួន រួមទាំងកីឡាករល្បីៗមួយចំនួនទៀត មានដូចខាងក្រោម៖

១៖ Cristiano Ronaldo (ព័រទុយហ្គាល់)

២៖ Lionel Messi (អាហ្សង់ទីន)

៣៖ Neymar (ប្រេស៊ីល)

៤៖ Luis Suarez (អ៊ុយរូហ្គាយ អត់ជាប់ជម្រើសជាតិ)

៥៖ Edin Dzeko (បូស្នៀ)

៦៖ Manuel Neuer (អាល្លឺម៉ង់)

៧៖ Luka Modric (ក្រូអាត)

៨៖ Guillermo Ochoa (មិចស៊ិក)

៩៖ Son Heung-min (កូរ៉េខាងត្បូង កំពុងពិចារណា)

១០៖ Sadio Mane (សេណេហ្គាល់)

១១៖ Mohamed Salah (អេហ្ស៊ីប)៕