* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្នុងជំនួបជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន, អ្នកគ្រប់គ្រងសណ្ឋាគារ Imperial Hotel Tokyo អរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលជ្រើសរើសសណ្ឋាគារសម្រាប់ទទួលគណៈប្រតិភូជាន់ខ្ពស់កម្ពុជា

07-07-2026 17:04

(ជប៉ុន)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសមពីលោក Kazuhiko Yashima អ្នកគ្រប់គ្រងសណ្ឋាគារ Imperial Hotel Tokyo អមដោយសហការី នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងតូក្យូ ដោយភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលលើការទទួលគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងព្រឹត្តិការណ៍ផ្លូវការនានានាពេលអនាគត។

លោក Kazuhiko Yashima បានអញ្ជើញមកស្ថានទូត ដើម្បីថ្លែងអំណរគុណដោយផ្ទាល់ និងប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ឯកអគ្គរាជទូត និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានជ្រើសរើសសណ្ឋាគារ Imperial Hotel Tokyo ដើម្បីទទួលការអញ្ជើញស្នាក់នៅរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូកម្ពុជា ក្នុងអំឡុងពេលចូលរួមសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតនៃអាស៊ី» ក៏ដូចជាការជ្រើសរើសសណ្ឋាគារនេះជាទីតាំងសម្រាប់កិច្ចប្រជុំ និងរៀបចំព្រឹត្តិការណ៍សំខាន់ៗមួយចំនួន នាពេលថ្មីៗនេះ។

ឯកអគ្គរាជទូត ជុំ សុន្ទរី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Kazuhiko Yashima និងគណៈប្រតិភូរបស់លោក ហើយបានសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះការគ្រប់គ្រងសណ្ឋាគារ និងបុគ្គលិកនៃសណ្ឋាគារ Imperial Hotel Tokyo ចំពោះបដិសណ្ឋារកិច្ច និងវិជ្ជាជីវៈដ៏ល្អឥតខ្ចោះរបស់ពួកគេ។

ឯកអគ្គរាជទូត បានកត់សម្គាល់ថា ការទទួលស្វាគមន៍ឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្រិតខ្ពស់ តម្រូវឱ្យមានការរៀបចំផែនការយ៉ាងហ្មត់ចត់ ការសម្របសម្រួលយ៉ាងជិតស្និទ្ធ ការរៀបចំសន្តិសុខយ៉ាងតឹងរ៉ឹង និងការយកចិត្តទុកដាក់ជាពិសេសចំពោះព័ត៌មានលម្អិត ដែលទាំងអស់នេះ ក្រុមការងារសណ្ឋាគារ Imperial Hotel Tokyo បានអនុវត្តយ៉ាងល្អឥតខ្ចោះ។

ឯកអគ្គរាជទូត បានបន្ថែមទៀតថា លោកឧបនាយករដ្ឋមន្ត្រី មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបដិសណ្ឋារកិច្ចលំដាប់ពិភពលោករបស់សណ្ឋាគារ ភាពផាសុកភាពដ៏លេចធ្លោ និងគុណភាពសេវាកម្មដ៏ល្អឥតខ្ចោះ តាមរយៈដំណើរទស្សនកិច្ចនេះ។

ឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីនូវទំនុកចិត្តរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ចំពោះសណ្ឋាគារ Imperial Hotel Tokyo ហើយបានសម្តែងការគាំទ្រជាបន្តទៀត ចំពោះការផ្តល់អនុសាសន៍ណែនាំសណ្ឋាគារនេះ ជាទីតាំងដ៏គាប់ចិត្តសម្រាប់ដំណើរទស្សនកិច្ចផ្លូវការ កិច្ចប្រជុំ និងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកកាន់ប្រទេសជប៉ុន។

ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល ដើម្បីធានាបាននូវស្តង់ដារខ្ពស់បំផុតនៃបដិសណ្ឋារកិច្ច សន្តិសុខ និងសេវាកម្មល្អ សម្រាប់ដំណើរទស្សនកិច្ច និងព្រឹត្តិការណ៍ផ្លូវការនាពេលអនាគត ដែលពាក់ព័ន្ធនឹងគណៈប្រតិភូកម្ពុជានៅប្រទេសជប៉ុន៕