* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

យុវសិស្សវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ស្វែងយល់ពីអាថ៌កំបាំងប្រាសាទបុរាណ

07-07-2026 17:13

(សៀមរាប)៖ ការសិក្សាពីប្រវត្តិសិល្បៈមិនត្រឹមតែជាការទស្សនាផ្ទាំងទស្សនីយភាពនៃសំណង់បុរាណប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសោគន្លឹះ ដ៏សំខាន់ក្នុងការបើកកកាយអាថ៌កំបាំង និងតម្រុយប្រវត្តិសាស្ត្រនៃប្រាសាទនានា ដូចជាសម័យកាលនៃការសាងសង់ និងទម្រង់វិវត្តនៃស្ថាបត្យកម្មពីសម័យកាលមួយទៅសម័យកាលមួយ។

លោក អន សុភាព បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា ក្រៅពីទិន្នន័យអាយុកាល ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវតាមបែបបុរាណវិទ្យា ការសិក្សាប្រៀបធៀបទៅលើ «រចនាបថសិល្បៈ» របស់ប្រាសាទនីមួយៗ គឺជាវិធីសាស្ត្រគន្លឹះដែលជួយឱ្យអ្នកស្រាវជ្រាវអាចកំណត់ប្រវត្តិនៃការសាងសង់របស់ប្រាសាទទាំងនោះបានយ៉ាងច្បាស់លាស់។

វិវត្តនៃរចនាបថសិល្បៈខ្មែរ ពីមុនសម័យអង្គរដល់សម័យអង្គរ បានបង្ហាត់បង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាល នៃកម្មវិធីអប់រំបេតិកភណ្ឌ ជូនដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង។

លោក អន សុភាព បានគូសបញ្ជាក់ថា ផ្អែកលើការសិក្សាកន្លងមក អ្នកជំនាញបានបែងចែករចនាបថសិល្បៈក្នុងសម័យបុរាណជា២ ដំណាក់កាលធំៗ រួមមាន ១៤ រចនាបថផ្សេងគ្នា៖
* មុនសម័យអង្គរ (មាន៤រចនាបថ)៖ រចនាបថភ្នំដា, សំបូរព្រៃគុក, ព្រៃក្មេង និងកំពង់ព្រះ។
* សម័យអង្គរ (មាន១០រចនាបថ)៖ រចនាបថគូលែន ព្រះគោ បាខែង កោះកេរ ប្រែរូប បន្ទាយស្រី ឃ្លាំង បាភួន អង្គរវត្តនិងបាយ័ន។

តើហេតុអ្វីបានជាត្រូវបែងចែករចនាបថសិល្បៈ? ពីព្រោះប្រាសាទបុរាណមួយចំនួនធំ ពុំមានបន្សល់ទុកសិលាចារឹកដើម្បីប្រាប់យើងពីព័ត៌មានទូទៅនោះឡើយ។ តួយ៉ាង ប្រាសាទអង្គរវត្ត ដែលជាកំពូលស្ថាបត្យកម្មដ៏ធំស្កឹមស្កៃ ក៏ពុំមានសិលាចារឹកណាមួយបញ្ជាក់ផ្ទាល់ពីកាលបរិច្ឆេទនៃការសាងសង់នោះដែរ។

ហេតុនេះហើយ ទើបអ្នកបុរាណវិទ្យាត្រូវប្រើប្រាស់វិធីសាស្ត្រ «សិក្សាប្រៀបធៀប» ដោយផ្អែកលើធាតុផ្សំសំខាន់ៗចំនួន២គឺ៖ ផ្នែកស្ថាបត្យកម្ម និងលម្អស្ថាបត្យកម្ម ដែលពិនិត្យមើលរូបរាងប្លង់ ផ្តែរ ហោជាង សសរពេជ្រ និងសសរផ្អោប និង ផ្នែកបដិមាសាស្ត្រ ឬចម្លាក់ ដោយសិក្សាទៅលើទម្រង់ រូបរាង ចរិតលក្ខណៈនៃរូបបដិមា និងរឿងរ៉ាវដែលឆ្លាក់រៀបរាប់នៅលើជញ្ជាំងប្រាសាទ។

ការសិក្សាស្វែងយល់ពីប្រវត្តិសិល្បៈខ្មែរ គឺជារឿងរ៉ាវដ៏មានតម្លៃដែលមិនអាចមើលរំលងបានឡើយ ព្រោះវាជាមត៌កវប្បធម៌ដ៏សម្បូរបែបដែលបានចាក់ឫសយ៉ាងជ្រៅ និងបន្តរស់រានរហូតមកដល់បច្ចុប្បន្ន។

លោក អន សុភាព បានសង្កត់ធ្ងន់ថា ក្នុងនាមជាយុវជនបន្តវេន ជាពិសេសប្អូនៗយុវជនដែលរស់នៅតំបន់ជុំវិញរមណីយដ្ឋានប្រាសាទបុរាណផ្ទាល់ គឺមានតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបាន ក្នុងការសិក្សាឈ្វេងយល់ ចូលរួមថែរក្សា និងអភិរក្សមត៌កបេតិកភណ្ឌជាតិដ៏អស្ចារ្យទាំងនេះ ឱ្យបានគង់វង្សស្ថិតស្ថេរជាដរាបរៀងទៅអនាគត៕