* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោកបណ្ឌិត ជា មុនីឫទ្ធិ៖ គម្រោងស្តារនិងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

07-07-2026 17:48

(ភ្នំពេញ)៖ លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះថា ផ្លូវជាតិលេខ៧ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់ ដែលតភ្ជាប់រាជធានីភ្នំពេញទៅកាន់បណ្តាខេត្តភាគឦសាន និងជាច្រកសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនទំនិញ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ការស្តារ និងលើកកម្រិតគុណភាពផ្លូវនេះ នឹងរួមចំណែកកាត់បន្ថយថ្លៃដើមដឹកជញ្ជូន បង្កើនប្រសិទ្ធភាពនៃការតភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។

លើសពីតម្លៃសេដ្ឋកិច្ច គម្រោងនេះក៏ជានិមិត្តរូបនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវគំនិតផ្តួចផ្តេីមខ្សែក្រវាត់និងផ្លូវ និង រួមគ្នា កសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់ រដូវកាល ក្នុងយុគសម័យថ្មី។ វាបង្ហាញឱ្យឃើញថា ចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ មិនមែនគ្រាន់តែជាពាក្យស្លោកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានបង្ហាញតាមរយៈសមិទ្ធផលជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជនកម្ពុជា។

តាមរយៈ គម្រោងនេះ លោកបណ្ឌិតជឿជាក់ថា គម្រោងនេះ គឺជាសក្ខីភាពថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសហគមន៍ដែលមានអនាគតរួម ដើម្បីនាំមកនូវវិបុលភាព និងសុខុមាលភាពជូនប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមវ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ «កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម)» ដែលជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លា ពីរាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងប្រជាពលរដ្ឋទូទាំងប្រទេស៕

វិទ្យុមិត្តភាពកម្ពុជាចិន