* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល

07-07-2026 20:32

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារ ជាមួយលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតសាធារណរដ្ឋអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។

ក្នុងឱកាសនោះ រដ្ឋមន្រ្តីបានថ្លែងថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកល ហើយដើម្បីឆ្លើយតបនឹងបញ្ហាសកលនេះ កម្ពុជា បានប្តេជ្ញាចិត្តរួមគ្នាជាមួយពីភពលោក ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ កិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម លើវិស័យបរិស្ថាន បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម និងស៊ីជម្រៅ ផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានបន្ថែមថា កម្ពុជាទទួលបានជោគជ័យ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈការចូលរួមពីសិស្សនុសិស្សទូទាំងប្រទេសមានការប្តេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក បានច្រើន។

ជាមួយគ្នានេះក្រសួងបរិស្ថាន បាននិងធ្វើការអនុវត្តច្បាប់តឹរឹងក្នុងការគ្រប់គ្រងនិងទប់ការបំពុលដី ទឹក និងខ្យល់ និងបន្តទៅពង្រីកវិលសាលភាពបៃតង តាមរយៈការដាំដើមឈើយ៉ាងតិចឱ្យបានជាង ១លានដើម ក្នុង១ឆ្នាំ ហើយដោយឡែកនៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបាន រៀបចំចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដើម្បីយកទៅដាំតាមទីតាំងនានាតាមមូលដ្ឋាន និងដាំស្តារព្រៃ ចំនួន៥លានដើម។ យុទ្ធនាការបង្កើនគម្បបៃតង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកម្ពុជាឈានឆ្ពោះទៅសម្រេចបាន គម្របបៃតងកាន់ច្រើន និងក្លាយជាប្រទេសអាព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

ស្របតាមការឡើងរបស់លោករដ្ឋមន្រ្តី, ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរ និងជំនឿយ៉ាងមុតមាំថា ក្រសួងបរិស្ថានប្រាកដជាសម្រេចបានទៅតាមយុទ្ធសាស្រ្តរបស់ខ្លួន ហើយនឹងបានរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកលជាមួយនឹងអេមីរ៉ាតអារ៉ាប់រួមដែរ។

លោកបានលើកឡើងពីការប្តេជាចិត្តរួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាបរិស្ថានសកល និងលើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការជំរុញថាមពលកកើតឡើងវិញ និងការអភិវឌ្ឍដោយចីរភាព៕