* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីអង្គការយូនីសេហ្វ ចុះពិនិត្យសេវាសុខាភិបាល និងស្ថានភាពជនភៀសសឹក នៅខេត្តព្រះវិហារ

07-07-2026 21:41

(ព្រះវិហារ)៖ លោកស្រី Julia Battle ជាប្រធានផ្នែកសុខភាព និងអាហារូបត្ថម្ភ របស់អង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ចុះពិនិត្យការផ្តល់សេវានៅមណ្ឌលសុខភាពតាកឹង ស្រុកគូលែន ខេត្តព្រះវិហារ។

ពិធីនេះសម្របសម្រួលលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដោយមានការអមដំណើរពីលោកវេជ្ជបណ្ឌិត យុន សោភ័ណតារា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិត្បែងមានជ័យ ព្រមទាំងសហការីផងដែរ។

គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅតាមមូលដ្ឋាន។ ជាពិសេស គឺការកសាងសមត្ថភាពមន្ត្រីសុខាភិបាល តាមរយៈកម្មវិធីបណ្តុះបណ្តាល ការបង្វឹកជំនាញ និងការផ្គត់ផ្គង់ឧបករណ៍សង្គ្រោះជីវិត ដែលទាំងអស់នេះ ត្រូវបានគាំទ្រដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងអង្គការ Gavi។

ក្នុងឱកាសនោះ ក្រុមការងារបានចុះពិនិត្យដោយផ្ទាល់លើដំណើរការផ្តល់សេវាសុខភាពនៅមណ្ឌលសុខភាពតាកឹង និងការប្រើប្រាស់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រសំខាន់ៗ។ សម្ភារៈទាំងនោះរួមមាន ម៉ាស៊ីនស្តាប់ចង្វាក់បេះដូងទារកក្នុងផ្ទៃ សម្ភារៈសង្គ្រោះទារកទើបនឹងកើត ខោបន្ថយស្លក់ ជញ្ជីង ម៉ែត្រវាស់កម្ពស់ និងប្រវែង ព្រមទាំងបរិក្ខារចាំបាច់ផ្សេងៗទៀត ដែលបានផ្តល់ជូនដើម្បីគាំទ្រដល់ការផ្តល់សេវាសុខភាពមាតា ទារក និងកុមារ។

លោកវេជ្ជបណ្ឌិត គួង ឡូ បានកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហការដ៏ល្អរវាងអង្គការយូនីសេហ្វ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅតាមមូលដ្ឋាន។

ទន្ទឹមនឹងនេះ លោកក៏បានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រើប្រាស់ ថែទាំ និងរក្សាទុកសម្ភារៈបរិក្ខារវេជ្ជសាស្ត្រទាំងនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ ការណែនាំនេះ គឺដើម្បីធានាថាប្រជាពលរដ្ឋ ជាពិសេសស្ត្រីមានផ្ទៃពោះ មាតា ទារកទើបនឹងកើត និងកុមារ ទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងទាន់ពេលវេលា។

បន្ទាប់ពីបញ្ចប់ការពិនិត្យមើលការផ្តល់សេវារបស់មណ្ឌលសុខភាពតាកឹង លោកវេជ្ជបណ្ឌិត គួង ឡូ និងសហការី បានបន្តដឹកនាំក្រុមការងាររបស់អង្គការយូនីសេហ្វ ចុះពិនិត្យមើលស្ថានភាពជនភៀសសឹកនៅក្នុងភូមិតាកឹងបៃតង។ ដំណើរទស្សនកិច្ចទីពីរនេះ មានគោលបំណងពិនិត្យទីតាំងប៉ុស្តិ៍សុខភាព ដែលត្រូវបានរៀបចំឡើងសម្រាប់ផ្តល់សេវាជូនជនភៀសសឹក។ ក្នុងឱកាសនោះ ក៏មានសកម្មភាពផ្តល់សេវាថែទាំផ្ទៃពោះមុនសម្រាល និងថែទាំក្រោយសម្រាលជូនដល់ស្ត្រីដែលជាជនភៀសសឹកកំពុងស្នាក់នៅទីនោះផងដែរ។

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចទាំងមូលនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមគ្នារវាងក្រសួងសុខាភិបាល អង្គការយូនីសេហ្វ និងដៃគូអភិវឌ្ឍន៍នានា ក្នុងការបន្តពង្រឹងប្រព័ន្ធសុខាភិបាលនៅថ្នាក់មូលដ្ឋាន។ គោលដៅចុងក្រោយ គឺធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវាសុខភាពប្រកបដោយសមធម៌ និងគុណភាពខ្ពស់ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គមទាំងមូល៕