* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន

07-07-2026 21:54

​(តាកែវ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយរដ្ឋបាលខេត្តតាកែវ រៀបចំវេទិកាសន្ទនា​ស្តីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដែល​បានប្រព្រឹត្តទៅក្រោមអធិបតីឯកឧត្តម ដួង វីរ័ត្ន អនុប្រធានប្រចាំការនៃក្រោមប្រឹក្សាភិបាល វ.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក ស៊ុត ខុន អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពីតំណាងអង្គការ សមាគម សហគមន៍ និងសហជីពក្នុងខេត្ត រួមទាំងមន្ទីរជំនាញជាច្រើនរូប។

ក្នុងអង្គវេទិកាសន្ទនានាព្រឹកនេះ មន្រ្តីជំនាញនៃក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ បានចូលរួមធ្វើបទបង្ហាញ​ក្រោមប្រធានបទ «ការយល់ដឹងអំពីអក្ខរកម្មឌីជីថល​និងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អង្គការសង្គមស៊ីវិល​» ដើម្បីផ្តល់ឱកាសឱ្យតំណាងអង្គការសង្គមស៊ីវិល​និងមន្ត្រីមូលដ្ឋាន​ បានឈ្វេងយល់អំពីបរិវត្តកម្មឌីជីថល ដែលជាអាទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។ អ្នកចូលរួមក្នុងអង្គវេទិកា​បានសម្តែង​នូវការគាំទ្រយ៉ាងពេញទំហឹង​ចំពោះ​បរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាព​បន្ថែម​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋានឱ្យកាន់តែល្អប្រសើរ។

​ថ្លែងក្នុងអង្គវេទិកានេះ លោក ស៊ុត ខុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសង្គមស៊ីវិល ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាសង្គមនិងអភិវឌ្ឍតាមមូលដ្ឋាននាពេលកន្លងមក។ លោកក៏បាន​លើកទឹកចិត្តឱ្យ​អង្គការសង្គមស៊ីវិលក្នុងមូលដ្ឋាន​ខេត្តតាកែវ ពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល​ ដើម្បីបន្ត​ចូលរួមជាមួយរាជរដ្ឋាភិបាល ​ក្នុងការលើកកម្ពស់អភិវឌ្ឍសេដ្ឋកិច្ចសង្គមមូលដ្ឋានក្នុងបរិបទឌីជីថល​ សំដៅឈាន​ទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍កម្ពុជាឆ្នាំ២០២៥០។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ឯកឧត្តម ដួង វីរ័ត្ន​ បានថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អនិងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិលក្នុងខេត្តតាកែវ ព្រមទាំងបានលើកទឹកចិត្ត​ឱ្យអង្គការសង្គមស៊ីវិល​បន្តចាប់យកបច្ចេកវិទ្យាថ្មីៗ សម្រាប់ការអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹង​ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល និងកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលក្នុងការជំរុញបរិវត្តកម្មឌីជីថល។ ឯកឧត្តម​ក៏បានគូសបញ្ជាក់ថា វ.ស.ស. នឹងបន្តរៀបចំ​ឱ្យមាន​បទបង្ហាញ​លើប្រធានបទសំខាន់ៗផ្សេងទៀត ដើម្បីចូលរួមពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល​ និងលើកកម្ពស់​សុខដុមនីយកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា។