* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ អាហ្សង់ទីន វាយបកទម្លាក់អេហ្ស៊ីបដ៏អស្ចារ្យ ក្រោយក្រុមមកពីអាហ្រ្វិកនាំមុខ ២-០ នៅនាទី៦៧

08-07-2026 07:30

(បរទេស)៖ អាហ្សង់ទីន ម្ចាស់ការពារតំណែងជើងឯកបានបន្តឆ្លងទៅវគ្គ ៨ក្រុមនៃ FIFA World Cup 2026 ជាបន្តទៀត បន្ទាប់ពីវាយបកបាន ៣គ្រាប់ត្រឹម ២៣នាទីដែលនៅសល់ ដើម្បីយកឈ្នះអេហ្ស៊ីប ៣-២ ដ៏អស្វារ្យនារាត្រីថ្ងៃអង្គារ ទី០៧ ខែកក្កដា។

អេហ្ស៊ីបមកពីតំបន់អាហ្រ្វិក ដែលមានកីឡាករស្នូល Mohamed Salah ជាប្រធានក្រុមផងនោះ បានបើកការនាំមុខ ២គ្រាប់មុននៅនាទី១៥ និងនាទី៦៧ នៅពេលប្រធានក្រុម Lionel Messi មានឱកាសទាត់បាល់ប៉េណាល់ទីតាមស្មើ ១-១ ប៉ុន្តែត្រូវបានអ្នកចាំទីសង្រ្គោះបាន។

ទោះជាយ៉ាងណា អាហ្សង់ទីនដែលជាក្រុមតែមួយគត់មកពីតំបន់អាមេរិកឡាទីន និងព្យាយាមឈ្នះជើងឯក World Cup ជាលើកទី៤ ដើម្បីតាមស្មើអាល្លឺម៉ង់ និងអ៉ីតាលីផងនោះ បានខិតខំវាយបក និងដាក់សម្ពាធយ៉ាងខ្លាំងទៅលើអេហ្ស៊ីបរហូតរកបានគ្រាប់បាល់ជាបន្តបន្ទាប់នៅនាទី៧៩ ពីការបញ្ជូនរបស់ Messi និង ៤នាទីបន្ទាប់គ្រាប់តាមស្មើ ២-២ របស់ Messi។

កីឡាករ Enzo Fernandez មកពីក្លិបតោខៀវ Chelsea ជាអ្នករកបានគ្រាប់ជ័យជម្នះ ៣-២ នៅនាទី៩០+២ ពីការបញ្ជូនរបស់ Lautaro Martinez ធ្វើឱ្យអេហ្ស៊ីបកកឈាម និងហាលអាវត្រឡប់ផ្ទះវិញត្រឹមវគ្គ ១៦ក្រុមនេះ។

អាហ្សង់ទីន ត្រូវប៉ះក្រុមនៅអឺរ៉ុប អឌ្ឍចន្ទក្រហម ស្វីស ដែលបានទម្លាក់ក្រុមមកពីតំបន់អាមេរិកឡាទីន កូឡុំប៊ី ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-៣ ក្រោយប្រកួត ៩០នាទីពេញ និងថែម ១៥នាទី ២ដងស្មើគ្នា ០-០ នៅពេលម៉ារ៉ុក ប៉ះបារាំង, ន័រវេស ជួបអង់គ្លេស និងអេស្ប៉ាញ ប៉ះប៊ែលហ្ស៊ិក នៃវគ្គ ៨ក្រុមដែលចាប់ផ្តើមប្រកួតពីរាត្រីថ្ងៃទី១០ ខែកក្កដាតទៅ៕