* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រី ហួត ហាក់៖ ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ប្រកបដោយចីរភាព ត្រូវពឹងផ្អែកលើភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន សហគមន៍ និងដៃគូអភិវឌ្ឍ

08-07-2026 09:57

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានលើកឡើងថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ឱ្យមានគុណភាព ប្រកបដោយចីរភាព និងបរិយាបន្ន មិនអាចសម្រេចបានដោយភាគីណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋ វិស័យឯកជន សហគមន៍ និងដៃគូអភិវឌ្ឍ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ដ៏រឹងមាំ បង្កើតខ្សែចង្វាក់តម្លៃទេសចរណ៍ និងធានាឱ្យអត្ថប្រយោជន៍សេដ្ឋកិច្ចបានទៅដល់ប្រជាសហគមន៍មូលដ្ឋានដោយផ្ទាល់។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីជួបជុំសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍មកពីទូទាំងប្រទេស ខណៈលោក ហួត ហាក់ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាជួបជុំ និងចែករំលែកបទពិសោធរវាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស ដែលរៀបចំឡើងនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងតំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍សរុបប្រមាណ ៤០០នាក់ មកពីគ្រប់រាជធានី-ខេត្ត។

រដ្ឋមន្រ្តី ហួត ហាក់ បញ្ជាក់ថា «ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ប្រកបដោយចីរភាព មិនអាចសម្រេចបានដោយភាគីណាមួយតែម្នាក់ឯងនោះទេ គឺចាំបាច់ទាមទារត្រូវមានភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន សហគមន៍ និងដៃគូអភិវឌ្ឍ (Public-Private-Community Partnership) ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ដ៏រឹងមាំ បង្កើតខ្សែចង្វាក់តម្លៃទេសចរណ៍ និងធានាឱ្យអត្ថប្រយោជន៍សេដ្ឋកិច្ចបានទៅដល់ប្រជាសហគមន៍មូលដ្ឋានដោយផ្ទាល់ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក ព្រមទាំងរួមចំណែកទប់ស្កាត់ការប្រព្រឹត្តបទល្មើស និងការទន្ទ្រានធនធានធម្មជាតិ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»

សូមជម្រាបថា សិក្ខាសាលាជួបជុំ និងចែករំលែកបទពិសោធនេះរវាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស ដើម្បីស្វែងយល់អំពីចំណុចខ្លាំង កាលានុវត្តភាព បញ្ហាប្រឈម ផ្លាស់ប្តូរទស្សនវិស័យ ព្រមទាំងដាក់ចេញនូវអនុសាសន៍ និងដំណោះស្រាយជាក់ស្តែង សំដៅបន្តពង្រឹងការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត ឱ្យធ្វើដំណើរមកកាន់សហគមន៍ដោយផ្ទាល់ និងបង្កើនផលប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា ជូនប្រជាសហគមន៍នៅមូលដ្ឋាន តាមរយៈការធានាឱ្យមានការចែករំលែកអត្ថប្រយោជន៍សេដ្ឋកិច្ច ប្រកបដោយសមធម៌ តម្លាភាព គណនេយ្យភាព និងបរិយាបន្ន ស្របតាមគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព៕