* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី ហួត ហាក់ វាយតម្លៃខ្ពស់ដល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលបានរួមចំណែកការពារធនធានធម្មជាតិ និងជំរុញទេសចរណ៍មូលដ្ឋាន

08-07-2026 10:59

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សហគមន៍ទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ ដែលជានិច្ចជាកាលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពេលវេលា និងធនធានសព្វគ្រប់បែបយ៉ាង ព្រមទាំងបានដើរតួនាទីជាប្រតិបត្តិករជួរមុខ និងជារបាំង ដើម្បីការពារធនធានធម្មជាតិ សម្បត្តិបេតិកភណ្ឌវប្បធម៌ និងជួយជំរុញវិស័យទេសចរណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីជួបជុំសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍មកពីទូទាំងប្រទេស ខណៈលោក ហួត ហាក់ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាជួបជុំ និងចែករំលែកបទពិសោធរវាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស ដែលរៀបចំឡើងនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងតំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍សរុបប្រមាណ ៤០០នាក់ មកពីគ្រប់រាជធានី-ខេត្ត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.ជ.អ.អ. ជាពិសេសការចូលរួមយ៉ាងសកម្មពីសំណាក់អន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សមាគមទេសចរណ៍កម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលជានិច្ចកាលតែងតែឈរនៅក្បែរ ផ្តល់ការគាំទ្រទាំងស្មារតី បច្ចេកទេស និងធនធាន ដើម្បីរួមចំណែកលើកស្ទួយជីវភាព និងជំរុញភាពអង់អាចដល់សហគមន៍ទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ និងមានភាពប្រកួតប្រជែងខ្ពស់។

ទន្ទឹមនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញអនុសាសន៍ ៧ចំណុច ដើម្បីជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ផងដែរ ដើម្បីជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានគុណភាព ចីរភាព និងប្រកបដោយបរិយាបន្ន ដូចខាងក្រោម៖

*ទី១៖ សម្រាប់លេខាធិការដ្ឋាន គ.ជ.អ.អ. ត្រូវរៀបចំផែនការសកម្មភាពជាក់លាក់ ព្រមទាំងបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងសហគមន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា។

*ទី២៖ សម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ត្រូវយកចំណេះដឹង និងបទពិសោធដែលទទួលបានពីអង្គសិក្ខាសាលាទៅអនុវត្តឱ្យស្របតាមបរិបទ និងសក្តានុពលរបស់មូលដ្ឋាននីមួយៗ។ ទន្ទឹមនឹងនេះ សហគមន៍ត្រូវរៀបចំផែនការអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ ពង្រឹងការអភិវឌ្ឍធនធានមនុស្ស បន្តបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញសហគមន៍នានា ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម និងផលិតផលទេសចរណ៍។

*ទី៣៖ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តគាំទ្រសហគមន៍ទេសចរណ៍ ដោយធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធ្វើសមាហរណកម្មគម្រោងអភិវឌ្ឍន៍សហគមន៍ទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលមូលដ្ឋាន។

*ទី៤៖ ចំពោះវិស័យឯកជន ត្រូវបន្តចូលរួមជាដៃគូវិនិយោគយុទ្ធសាស្ត្រ ដោយភ្ជាប់ខ្សែចង្វាក់អាជីវកម្មជាមួយផលិតផលសហគមន៍ តាមរយៈការបង្កើតកញ្ចប់ទស្សនកិច្ចរួម ការផ្ទេរជំនាញ និងការរៀបចំវេទិកាផ្គូផ្គងធុរកិច្ច ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរទៅកាន់តំបន់សហគមន៍។

*ទី៥៖ សម្រាប់ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ សូមបន្តបង្វែរធនធានហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសឱ្យចំគោលដៅ ដើម្បីធ្វើជាកម្លាំងគាំទ្រ ជួយបំពាក់បំប៉នសហគមន៍ឱ្យមានសមត្ថភាពគ្រប់គ្រាន់ អាចរស់បានដោយខ្លួនឯង និងឈរជើងដោយឯករាជ្យបាន ក្រោយពេលគម្រោងនានាត្រូវបានបិទបញ្ចប់។

*ទី៦៖ សម្រាប់បណ្តាញសារព័ត៌មាន Influencers និង KOLs សូមចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ឱ្យបានកាន់តែទូលំទូលាយ និងកាន់តែផុសផុល។

*ទី៧៖ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរកម្សាន្តនៅតាមសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ឱ្យបានច្រើនកុះករ ជាពិសេសក្នុងអំឡុងរដូវកាលបៃតង ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនចំណូលជូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ផ្ទាល់៕