* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកំពត ជួបសំណេះសំណាលជាមួយពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុន ជា សារ៉ន ព្រមទាំងប្រគល់តូបលក់ដូរជាកម្មសិទ្ធិជូនពលរដ្ឋជិត ៤០០នាក់

08-07-2026 11:55

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីអាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារការទិញដីឡូត៍ ផ្ទះ និងតូបលក់ដូរនៅផ្សារបឹងនិមល របស់ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក។

ជំនួបនេះធ្វើឡើងក្នុងបរិវេណផ្សារបឹងនិមល ស្ថិតក្នុងឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។

លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានរាយការណ៍ថា ក្រុមការងារមន្ទីរបានសហការយ៉ាងជិតស្និទ្ធជាមួយសាលាដំបូងខេត្តកំពត និងរដ្ឋបាលខេត្តកំពត ដើម្បីទទួលពាក្យស្នើសុំពីប្រជាពលរដ្ឋដែលរងគ្រោះ។ គិតមកដល់បច្ចុប្បន្ន ក្រុមការងារបានទទួលពាក្យស្នើសុំសរុបចំនួន ៥.៥៤៩ពាក្យ ស្មើនឹង ៥.១៤០នាក់។

ក្នុងចំណោមនោះ ប្រជាពលរដ្ឋចំនួន ៤.៧៦២ នាក់ ត្រូវបានពិនិត្យផ្ទៀងផ្ទាត់ និងសម្រេចប្រគល់ជូននូវអ្វីដែលពួកគាត់បានទិញ។ លេខទិន្នន័យលម្អិតរួមមាន៖ ដីឡូត៍បង់ផ្តាច់ចំនួន ២.១៨៨នាក់ ស្មើនឹង ២.៩៨៧ឡូត៍, ដីឡូត៍បង់រំលស់/សុំបង់ផ្តាច់បន្តចំនួន ១៣០នាក់ ស្មើនឹង ១៧២ឡូត៍, តូបបង់ផ្តាច់ចំនួន ៣១៣នាក់ ស្មើនឹង ៤២៦តូប, និងតូបបង់រំលស់/សុំបង់បន្តចំនួន ៣៥នាក់ ស្មើនឹង ៥៤តូប។ ក្រៅពីនេះ ក៏មានពលរដ្ឋដែលបានចូលរួមវិនិយោគ ដាក់ភាគហ៊ុន និងរំលស់សាងសង់ផ្ទះផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ម៉ៅ ធនិន បានគូសបញ្ជាក់ថា បញ្ហាដែលប្រជាពលរដ្ឋបានទិញដី ផ្ទះ តូបផ្សារ រួមជាមួយនឹងការវិនិយោគសាច់ប្រាក់ជាមួយក្រុមហ៊ុន ជា សារ៉ន ហើយមិនបានទទួលផលត្រឡប់មកវិញ បានទទួលការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្តេចបវរធិបតី បានដាក់ចេញនូវយន្តការជាបន្តបន្ទាប់ រួមនឹងកិច្ចចង្អុលការផ្ទាល់ទៅកាន់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យរៀបចំនីតិវិធីផ្លូវច្បាប់ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់។

ក្រោយទទួលបានកិច្ចចង្អុលការពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាជ្ញាធរខេត្ត សាលាដំបូងខេត្ត និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំទទួលពាក្យស្នើសុំពីប្រជាពលរដ្ឋដែលរងគ្រោះតាមរយៈសាលាដំបូង។ គោលបំណងគឺដើម្បីពិនិត្យផ្ទៀងផ្ទាត់លើពាក្យស្នើសុំ និងកិច្ចសន្យាដែលមានភាពត្រឹមត្រូវ ដែលបានធ្វើឡើងរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុន។ ករណីមានភាពត្រឹមត្រូវច្បាស់លាស់ ប្រជាពលរដ្ឋនឹងទទួលបានការផ្តល់ជូននូវអ្វីដែលពួកគាត់បានទិញ។

លោកអភិបាលខេត្តបានបន្តថា ក្នុងចំណោមពលរដ្ឋដែលបានដាក់ពាក្យស្នើសុំសរុប ៥.១៤០នាក់ ស្មើនឹង ៥.៥៤៩ពាក្យស្នើសុំ គឺមានប្រជាពលរដ្ឋចំនួន ៤.៧៦២នាក់ ដែលត្រូវបានពិនិត្យផ្ទៀងផ្ទាត់ និងសម្រេចប្រគល់ជូន។ ដោយឡែក ចំពោះប្រជាពលរដ្ឋដែលបានទិញតូបនៅផ្សារបឹងនិមល ក្នុងឃុំបឹងនិមល ស្រុកឈូក ចំនួន ៤៤នាក់ នឹងទទួលបានតូបជាកម្មសិទ្ធិសម្រាប់ធ្វើការលក់ដូរ។ អាជ្ញាធរខេត្តនឹងរៀបចំប្រព័ន្ធទឹក និងភ្លើងនៅផ្សារនេះឱ្យរួចរាល់ក្នុងពេលឆាប់ៗនេះ ដើម្បីបើកដំណើរការលក់ដូរជាផ្សារបោះដុំ លក់ផលិតផលរបស់ប្រជាកសិករក្នុងតំបន់ ពិសេសផលិតផលភូមិមួយ ផលិតផលមួយ ក្នុងន័យដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។

លោកអភិបាលខេត្តបានបញ្ជាក់ថា លទ្ធផលដែលទទួលបាននាពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចជាកាល សម្តេចមិនដែលទុកឱ្យប្រជាពលរដ្ឋរបស់ខ្លួនរងភាពអយុត្តិធម៌ពីសំណាក់ជនទុច្ចរិតមួយចំនួនតូច ឬទុកប្រជាពលរដ្ឋរងគ្រោះចោលដោយមិនមានការគិតគូរនោះឡើយ។ នេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការការពារផលប្រយោជន៍ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋគ្រប់រូប៕