ផ្លូវជាតិលេខ៣ បើកដំណើរការធម្មតាវិញហើយ ខណៈដែលមន្ត្រីជំនាញក្រសួងការងារកំពុងចុះដោះស្រាយសម្របសម្រួលភ្លាមៗ (Video inside)

08-07-2026 11:58

(ភ្នំពេញ)៖ គិតត្រឹមម៉ោង១០ និង៣០ នាទីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ផ្លូវជាតិលេខ៣ បានបើកដំណើរការជាធម្មតាវិញហើយ តាមការសម្របសម្រួលរបស់ មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈមន្ត្រីជំនាញកំពុងតែប្រជុំជាមួយតំណាងបងប្អូនកម្មករនិយោជិត និងតំណាងក្រុមហ៊ុន ដើម្បីដោះស្រាយស្រាយបញ្ហានេះ ដោយយកចិត្តទុកដាក់។

សូមបញ្ជាក់ថា មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅសម្របសម្រួលភ្លាមៗដើម្បីដោះស្រាយការតវ៉ាបិទផ្លូវរបស់បងប្អូនកម្មកររោងចក្រ ខូហ្ស៊ី នីត ឯ.ក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕