* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្រ្តីសង្គមកិច្ច៖ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់តម្លៃនិងទទួលស្គាល់សិទ្ធិរបស់ជនមានពិការភាពភ្នែក និងគថ្លង់នៅកម្ពុជា

08-07-2026 12:36

(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា ការប្រារព្ធទិវាជនមានពិការភាពភ្នែក និងគថ្លង់នាពេលនេះ ក៏ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់តម្លៃ និងការទទួលស្គាល់សិទ្ធិក៏ដូចជាសក្តានុពលរបស់បងប្អូនជនមានពិការភាពភ្នែក និងគថ្លង់នៅកម្ពុជា។

លោកបានបន្ថែមថា គោលបំណងចម្បងនៃការប្រារព្ធទិវាជនមានពិការភាពភ្នែក និងគថ្លង់នេះឡើង គឺដើម្បីបំផុសការយល់ដឹងជាសាធារណៈ លុបបំបាត់រាល់ទម្រង់នៃការរើសអើង កាត់បន្ថយគំនិតអវិជ្ជមាន ទទួលស្គាល់សក្ដានុពល និងគុណតម្លៃរបស់ជនមានពិការភាព។ ទន្ទឹមនឹងនេះ ទិវានេះក៏ជាការអំពាវនាវ និងលើកទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមកែសម្រួល និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កម្មវិធីអប់រំពិសេស និងប្រព័ន្ធផ្សព្វផ្សាយប្រកបដោយបរិយាបន្ន ដូចជាការប្រើប្រាស់អក្សរប្រៃយ៍ខ្មែរ ភាសាសញ្ញា ការបំពាក់សម្លេង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការទំនាក់ទំនង និងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ជនមានពិការភាពភ្នែក និងគថ្លង់ ព្រមទាំងបង្កើនកាលានុវត្តភាពសេដ្ឋកិច្ច តាមរយៈការផ្តល់ឱកាសការងារដល់ជនពិការភាពភ្នែក និងគថ្លង់។

ការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើឡើងក្នុងឱកាសអបអរសាទរខួបលើកទី២ ទិវាជនមានពិការភាពភ្នែកនិងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់
បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម» រៀបចំធ្វើនៅទីស្តីការក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦។

លោកបន្តថា យោងតាមរបាយការណ៍របស់ លោក អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានបង្ហាញពីវឌ្ឍនភាពវិជ្ជមានលើវិស័យពិការភាពនៅកម្ពុជា ជាពិសេសជនមានពិការភាពគ-ថ្លង់ទទួលបានសិទ្ធិពេញលេញប្រកបដោយបរិយាបន្ន ក្រោមការគាំទ្រពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលលើវិស័យពិការភាព និងការចូលរួមពីក្រុមគ្រួសារ និងសហគមន៍ ដែលធ្វើឱ្យពួកគាត់រស់នៅ
ដោយគ្មានភាពឯកោនៅក្នុងសង្គម។

លោកបន្តថា ថ្វីត្បិតយើងទទួលបានស៍មិទ្ធផលជាច្រើនលើវិស័យពិការភាព តែយើងក៏នៅប្រឈមនឹងបញ្ហាមួយចំនួន ដែលយើងត្រូវជម្នះដោះស្រាយរួមគ្នាផងដែរ។ ឆ្លើយតបនឹងបញ្ហាប្រឈម និងប្រធានបទនៃទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦នេះ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖

ទី១៖ ក្រសួងស្ថាប័នថ្នាក់ជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល និងដគូអភិវឌ្ឍន៍ ត្រូវរួមគ្នារៀបចំកែសម្រួលផាសុកវត្ថុ និងផាសុកសមរម្យនៅតាមទីសាធារណៈ កន្លែងការងារសម្រាប់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ ក្នុងការទំនាក់ទំនង
ទទួលបានដំណឹង និងព័ត៌មាននានា រួមមាន៖ ស្លាកសញ្ញា ផ្ទាំងផ្តល់ព័ត៌មាន អ្នកបកប្រែភាសាសញ្ញានៅតាមកម្មវិធីនានា ភាសាសញ្ញានិងអក្សររត់នៅតាមទូរទស្សន៍ បណ្ដាញសង្គមនានា និងបច្ចេកវិទ្យាឌីជីថល។

ទី២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ត្រូវរួមគ្នារៀបចំ និងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា អគារការិយាល័យ ផ្លូវដើរសម្រាប់ជនមានពិការភាពភ្នែក និងមធ្យោបាយដឹកជញ្ជូន ឱ្យមានផាសុកវត្ថុ ផាសុកសមរម្យ និងសុវត្ថិភាពខ្ពស់សម្រាប់ជនមានពិការភាពភ្នែក និងគថ្លង់ ក្នុងការធ្វើដំណើរដោយឯករាជ្យ។

ទី៣៖ គ្រឹះស្ថានសិក្សារដ្ឋ ឯកជន និងអង្គការដៃគូ ត្រូវសហការគ្នារៀបចំកម្មវិធីសិក្សា និងបណ្ដុះបណ្តាលបច្ចេកទេស ជំនាញវិជ្ជាជីវៈដែលឆ្លើយតបនឹងតម្រូវការជាក់ស្ដែង ព្រមទាំងបង្កើនចំនួនគ្រូជំនាញភាសាសញ្ញា និងឧបករណ៍ជំនួយ ដើម្បីពង្រឹង និងពង្រីកវិសាលភាពការអប់រំដល់កុមារនិងយុវជនពិការភ្នែក និងគថ្លង់នៅទូទាំងប្រទេស។

ទី៤៖ ស្នើគ្រប់ស្ថាប័ន ពិសេសប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នផ្តល់សេវាសាធារណៈ រួមគ្នាបង្កើនការផលិតឯកសារជាអក្សរប្រៃយ៍ខ្មែរ និងបញ្ចូលអ្នកបកប្រែភាសាសញ្ញាក្នុងគ្រប់កម្មវិធីព័ត៌មាន ឬព្រឹត្តិការណ៍សំខាន់ៗ ដើម្បីធានាថាជនមានពិការភាពភ្នែក និងគថ្លង់ មិនត្រូវបានកាត់ផ្តាច់ពីព័ត៌មាន និងកិច្ចសន្ទនានានាក្នុងសង្គម។

ទី៥៖ ស្នើឱ្យអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តសហការជិតស្និតជាមួយរាជរដ្ឋាភិបាល ក្នុងការកៀរគរធនធាន ទាំងថវិកា និងសម្ភារឧបទេស ដូចជា ម៉ាស៊ីនវាយអក្សរប្រៃយ៍ខ្មែរឧបករណ៍ជំនួយការស្តាប់ ជាដើម ដើម្បីគាំទ្រដល់ជនមានពិការភាពភ្នែក និងគថ្លង់ក្រីក្រដែលកំពុងរស់នៅតាមតំបន់ដាច់ស្រយាល។

ទី៦៖ សូមបងប្អូន និងក្មួយៗ ដែលជនមានពិការភាពភ្នែក និងគថ្លង់ សូមកុំអស់សង្ឃឹម ឬបោះបង់ការខិតខំប្រឹងប្រែងរបស់ខ្លួន ត្រូវបន្តអភិវឌ្ឍសមត្ថភាពខ្លួន ដើម្បីប្រែក្លាយពិការភាពរបស់ខ្លួនទៅទិវាជនមានពិការភាពភ្នែក និងគថ្លង់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦៕