ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗ ស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ ២០២៦, សូមរួសរាន់ចុះឈ្មោះចូលរួម !
08-07-2026 13:01
(ភ្នំពេញ)៖ សូមរួសរាន់ចុះឈ្មោះចូលរួម កម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ ២០២៦ (Cybersecurity Short Video Competition 2026)។
អត្ថប្រយោជន៍នៃការប្រកួតប្រជែង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងជ្រើសរើសជ័យលាភីចំនួន ៣វីដេអូ៖
* ជ័យលាភីលេខ ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ២,០០០,០០០ (ពីរលាន) រៀល
* ជ័យលាភីលេខ ២ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១,០០០,០០០ (មួយលាន) រៀល
* ជ័យលាភីលេខ ៣ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៦០០,០០០ (ប្រាំមួយសែន) រៀល
សិស្សានុសិស្ស និងនិស្សិតទាំងអស់អាចដាក់ពាក្យចូលរួមការប្រកួតតាមរយៈ https://go.gov.kh/mptc/csvc2026 ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖៥៩នាទី។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ ០១៧ ៩១៦ ២០៨៕






