* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ ក្នុងចំណោមវគ្គ ៨ក្រុម, អេស្ប៉ាញ ជាក្រុមធ្វើបានល្អជាងគេ និងប៉ះតែក្រុមនៅអឺរ៉ុបដូចគ្នា

08-07-2026 13:25

(បរទេស)៖ បណ្តាក្រុមទាំងឡាយដែលបានឈានមកដល់វគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯក ពិភពលោក FIFA World Cup 2026 គេសង្កេតឃើញថា គោជល់អេស្ប៉ាញ ជាក្រុមតែមួយគត់ដែលធ្វើបានល្អជាងគេ និងផ្តួលសុទ្ធតែគូប្រជែងនៅតំបន់អឺរ៉ុបដូចគ្នាថែមទៀត។

អេស្ប៉ាញ អតីតម្ចាស់ជើងឯក World Cup តែ ១លើកកាលឆ្នាំ២០១០ នៅអាហ្រ្វិកខាងត្បូង ពុំទាន់មានក្រុមណាមួយទាត់បញ្ចូលទីពួកគេឡើយ ក្នុងចំណោម ៥ប្រកួតកន្លងមកនេះ។

ពួកគេបានបិទសំណាញ់ទីជិតឈឹងតែម្តង (clean sheet) ពីការរារាំងដោយកីឡាករចាំទីដៃស្អិត Unai Simon ដែលត្រូវបានជ្រើសរើសចេញពីក្លិបក្នុងស្រុក Athletic Bilbao ក្នុងនាមជាក្រុមដែលបានវាយបកឈ្នះតោកំណាចអង់គ្លេស ២-១ កាលផ្តាច់ព្រ័ត្រ Euro 2024 នៅប្រទេសអាល្លឺម៉ង់។

អេស្ប៉ាញ បានបំបាក់ក្រុមនៅអឹរ៉ុបដូចគ្នា អូទ្រីស ៣-០ នៃវគ្គ ៣២ក្រុម បើទោះបីគូប្រជែងខិតខំវាយសម្រុកយ៉ាងណាក៏ដោយ និងជាពិសេសពេលលេងទល់នឹងបច្ចខែលព័រទុយហ្គាល់ ដែលពួកគេបានទម្លាក់ ១-០ ចេញពី World Cup 2026 ត្រឹមវគ្គ ១៦ក្រុម បើទោះបីជា Ronaldo, Silva និង Vitinha ខិតខំដើម្បីទម្លុះសំណាញ់ទីយ៉ាងណាក៏ដោយ។

I. ស្ថិតិរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ក្រោយឆ្លងកាត់ ៥ប្រកួតកន្លងមកមានដូចខាងក្រោម៖

១៖ អេស្ប៉ាញ ០-០ កាប់វ៉េ (អាហ្រ្វិក) ពូល H

២៖ អេស្ប៉ាញ ៤-០ អារ៉ាប៊ីសាអូឌីត (អាស៊ី) ពូល H

៣៖ អេស្ប៉ាញ ១-០ អ៊ុយរូហ្គាយ (ឡាទីន) ពូល H

៤៖ អេស្ប៉ាញ ៣-០ អូទ្រីស (វគ្គ ៣២ក្រុម)

៥៖ អេស្ប៉ាញ ១-០ ព័រទុយហ្គាល់ (វគ្គ ១៦ក្រុម)។

II. ខាងក្រោមនេះជាកាលបរិច្ឆេទ និងគូប្រកួតក្នុងវគ្គ ៨ក្រុម World Cup 2026 (ម៉ោងនៅកម្ពុជា)

១៖ បារាំង (អឺរ៉ុប) ប៉ះ ម៉ារ៉ុក (អាហ្រ្វិក) ម៉ោង ៣ទៀបភ្លឺ (ព្រឹកថ្ងៃទី១០ ខែកក្កដា)

២៖ អេស្ប៉ាញ (អឺរ៉ុប) ប៉ះ ប៊ែលហ្ស៊ិក (អឺរ៉ុប) ម៉ោង ២រំលងអាធ្រាត្រ (ព្រឹកថ្ងៃទី១១ ខែកក្កដា)

៣៖ អង់គ្លេស (អឺរ៉ុប) ប៉ះ ន័រវេស (អឺរ៉ុប) ម៉ោង ៤ទៀបភ្លឺ (ព្រឹកថ្ងៃទី១២ ខែកក្កដា)

៤៖ អាហ្សង់ទីន (ឡាទីន) ប៉ះ ស្វីស (អឺរ៉ុប) ម៉ោង ៨ព្រឹក (ព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា)៕