* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រៀមវិធានការអន្តរាគមន៍លើតំបន់ដែលប្រឈមនឹងការខ្វះខាតទឹក ក្រោមឥទ្ធិពល El Nino (Video inside)

08-07-2026 14:06

(ភ្នំពេញ)៖ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានប្រាប់អង្គភាពសារព័ត៌មាន Fresh News ថា ឆ្លើយតបនឹងបាតុភូត El Nino គណៈកម្មាធិការជាតិ បានសហការការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ ដើម្បីត្រៀមអន្តរាគមន៍លើតំបន់ប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

អ្នកនាំពាក្យរូបនេះ បានបន្តថា ក្នុងករណីដែលមានការប៉ះពាល់ខ្លាំងលើដំណាំកសិកម្មរបស់កសិករ គណៈកម្មាធិការជាតិ បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមធាតុចូលកសិកម្មមួយចំនួនសម្រាប់ផ្ដល់ជូនបងប្អូនប្រជាកសិករ។ ដោយឡែកចំពោះតំបន់ដែលខ្វះខាតទឹកប្រើប្រាស់ យើងបានសហការជាមួយក្រសួងធនធានទឹក ដើម្បីត្រៀមបើកទ្វារទឹកបន្ថែមក្នុងករណីចាំបាច់។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹថា គិតចាប់ពីថ្ងៃទី១៣ ខែមិថុនា ដល់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ គ្រោះរំាងស្ងួតប៉ះពាល់ខេត្តចំនួន ៤ គឺ ខេត្តកំពង់ធំ(១៥២ហត និងផ្ទៃដីប្រឈម ៧,៧៨៨ហត) , ខេត្តបន្ទាយមានជ័យ (៦,៤៣៦ហត)ខេត្តបាត់ដំបង (១៨,៣៦២ហត) និងេខេត្តសៀមរាប (១៩,៥០៣ហត)ស្មើឃុំ៤៨ នៃ ស្រុកចំនួន ១២ សរុបចំនួន ៤៤,៤៥៣ ហត បាននឹងកំពង់កង្វះទឹកស្រោចស្រព្វ ព្រោះពុំមានភ្លៀងគ្រប់គ្រាន់ និងស្ទឹងបឹងបួររីងស្ងួត នៅសល់សម្រាប់មនុស្ស និងសត្វ ប្រើប្រាស់់។

ដោយឡែកផ្ទៃដីកសិកម្ម ៧,៧៨៨ ហត ខេត្តកំពង់ធំ បាននឹងកំពង់សង្គ្រោះ ដោយ ឯកឧត្តម អភិបាលខេត្ត ដឹកនាំមន្ទីរជំនាញ ដាក់ម៉ាស៊ីនបូបចំនួន ៦ កន្លែង និងមានភ្លៀងធ្លាក់ជាប់គ្នា ២-៣ថ្ងៃ និងខេត្តសៀមរាប ២-៣ថ្ងៃមានភ្លៀងធ្លាក់បណ្តើរៗហើយ៕