* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អង្គការសង្គមស៊ីវិលខេត្តកំពត និងកែប វាយតម្លៃខ្ពស់ចំពោះគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា និង​ចូលរួមជំរុញបរិវត្តកម្មឌីជីថលនៅថ្នាក់មូលដ្ឋាន​ ដើម្បីលើកកម្ពស់ការអភិវឌ្ឍឱ្យកាន់តែល្អប្រសើរថែមទៀត

08-07-2026 14:25

(កំពត)៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ តំណាងអង្គការសង្គមស៊ីវិលក្នុងខេត្តកំពត និងខេត្តកែប រួមជាមួយ​តំណាងមន្ទីរជំនាញចំណុះរដ្ឋបាលខេត្តទាំងពីរ បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនា «ការពង្រឹងសមត្ថភាពអង្គការ សង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ដែលសហការរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) រដ្ឋបាលខេត្តកំពត និងរដ្ឋបាលខេត្តកែប។

វេទិកាសន្ទនានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ដួង វីរ័ត្ន អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាភិបាល វ.ស.ស. តំណាងលោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. រួមជាមួយលោក អ៊ឹង ឆាយ អភិបាលខេត្តកំពត និងលោក ញ៉ន សិទ្ធិ អភិបាលរងខេត្តកែប។

ថ្លែងក្នុងអង្គវេទិកាសន្ទនានាព្រឹកនោះលោក ដួង វីរ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសង្គមស៊ីវិលក្នុងមូលដ្ឋានខេត្តទាំងពីរ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ​មូលដ្ឋានក្នុងការបំពេញបេសកកម្មតាមវិស័យរៀងៗខ្លួន និងសម្រេចបានសមិទ្ធផលយ៉ាងធំធេងនាពេលកន្លងមក។

លោកបានគូសបញ្ជាក់ថា វ.ស.ស. នឹងបន្តពង្រឹងវប្បធម៌សន្ទនារវាងអង្គការសង្គមស៊ីវិលនិងអាជ្ញាធរ​មូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ លោកបានបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះបានសម្រាប់ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ​នៅថ្នាក់មូលដ្ឋាន។ ស្របពេលដែលកម្ពុជាមានទស្សនវិស័យឈានទៅបង្កើតសេដ្ឋកិច្ចនិងសង្គមឌីជីថល បរិវត្តកម្មឌីជីថលពិតជាមានសារៈសំខាន់ណាស់ សម្រាប់អង្គការសង្គមស៊ីវិលក្នុងការបង្កើនសមត្ថភាពខ្លួន ឱ្យឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបាន​នូវគោលដៅអភិវឌ្ឍន៍កម្ពុជាឆ្នាំ២០៥០។

ក្នុងឱកាសនោះដែរលោក អ៊ឹង ឆាយ បានជំរុញឱ្យអង្គការសង្គមស៊ីវិលក្នុងមូលដ្ឋានបន្តពង្រឹងសមត្ថភាពផ្នែក​ចំណេះដឹងឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារ​ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះលោក​ក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្តោតជាសំខាន់លើផែនការវិនិយោគឃុំ-សង្កាត់ ដើម្បីបន្ស៊ីផែនការវិនិយោគមូលដ្ឋានជាមួយគម្រោង​ជំនួយអភិវឌ្ឍន៍របស់អង្គការសង្គមស៊ីវិល។

ដើម្បីផ្តល់ឱកាសឱ្យតំណាងអង្គការសង្គមស៊ីវិលក្នុងខេត្តទាំងពីរបានឈ្វេងយល់អំពីបរិវត្តកម្មឌីជីថល ដែលជា​អាទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ វ.ស.ស. បានរៀបចំឱ្យមានបទបង្ហាញស្តីពី «ការយល់ដឹង​អំពីអក្ខរកម្មឌីជីថលនិងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អង្គការសង្គមស៊ីវិល» ដោយមន្ត្រីជំនាញមកពី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ នេះគឺជាការចូលរួមចំណែករបស់ វ.ស.ស. ក្នុងការពង្រឹងសមត្ថភាពបន្ថែម សម្រាប់អង្គការសង្គមស៊ីវិល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋានឱ្យកាន់តែល្អប្រសើរ៕