* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក

08-07-2026 14:53

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Guangzhe Chen អនុប្រធានធនាគារពិភពលោក (World Bank) ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលជាដៃគូអភិវឌ្ឍន៍យូរអង្វែង ក្នុងការគាំទ្រហិរញ្ញប្បទានលើគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ដែលជាគម្រោងស្នូលសម្រាប់ពង្រឹងការគ្រប់គ្រងធនធានទឹក ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ អភិវឌ្ឍវិស័យឧតុនិយម ការបន្ស៊ាំនឹងអាកាសធាតុ និងការពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក សំដៅលើកកម្ពស់សន្តិសុខទឹកប្រកបដោយចីរភាព។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រីនៃក្រសួងធនធានទឹក ក៏បានស្នើដល់ធនាគារពិភពលោក បន្តគាំទ្រកម្ពុជាលើការងារអាទិភាពចំនួន ៤ រួមមាន៖ ១. ការអនុវត្តគម្រោង CaWSIP ឱ្យទទួលបានជោគជ័យ, ២. ការអនុវត្តកិច្ចព្រមព្រៀងសន្តិសុខទឹកកម្ពុជា តាមរយៈហិរញ្ញប្បទានសមស្រប, ៣. ការរៀបចំ និងអនុវត្តកម្មវិធីវិនិយោគរយៈពេលវែងសម្រាប់អាងទន្លេសាប និង៤. ការពង្រីកសមត្ថភាពស្តុកទឹកជាយុទ្ធសាស្ត្រនៅតំបន់ព្រំដែន តាមរយៈការកសាងអាងស្តុកទឹក និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រខ្នាតតូច ដើម្បីពង្រឹងសន្តិសុខទឹក សន្តិសុខស្បៀង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ជាការឆ្លើយតប លោក Guangzhe Chen បានកោតសរសើរចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់ថា ធនាគារពិភពលោកនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ដើម្បីគាំទ្រការអនុវត្តគម្រោង និងកម្មវិធីអាទិភាពនានា សំដៅពង្រឹងសន្តិសុខទឹក ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕