* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលខេត្តតាកែវ ណែនាំមន្ត្រីជំនាញបង្កើនការត្រួតពិនិត្យចំណីអាហារ ដើម្បីសុខភាពសាធារណៈ

08-07-2026 15:05

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ឱ្យបង្កើនសកម្មភាពចុះត្រួតពិនិត្យចំណីអាហារ ដែលដាក់លក់តាមទីផ្សារ និងតាមសាលារៀនឱ្យបានខ្លាំងក្លាជាងមុន សំដៅធានាសុវត្ថិភាពចំណីអាហារ និងការពារសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ។

ការណែនាំនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលលោកអភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា មន្ត្រីជំនាញ ក.ប.ប រួមជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវតែបន្តយកចិត្តទុកដាក់ និងបង្កើនការចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារឱ្យបានជាប់ជាប្រចាំ ជាពិសេសទៅលើផលិតផលដែលដាក់លក់នៅតាមសាលារៀន និងទីផ្សារនានា។ គោលបំណងសំខាន់គឺដើម្បីទប់ស្កាត់ការប្រើប្រាស់ចំណីអាហារដែលមានដាក់សារធាតុគីមីដោយខុសច្បាប់ ឬចំណីអាហារដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។

អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្ថែមថា អាជ្ញាធរ និងមន្ត្រីជំនាញទាំងអស់ ត្រូវតែសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីបង្ការ និងទប់ស្កាត់រាល់ការចរាចរណ៍ទំនិញ ឬចំណីអាហារដែលខូចគុណភាព ហួសកាល បរិច្ឆេទប្រើប្រាស់ ឬមានផ្ទុកសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងករណីរកឃើញទំនិញណាដែលមិនស្របតាមស្តង់ដារបច្ចេកទេស ឬទំនិញក្លែងក្លាយ ត្រូវតែធ្វើការដកហូត និងប្រមូលមកបំផ្លាញចោលតែម្ដង ដោយគ្មានការយោគយល់ឡើយ ដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ និងគុណភាពផលិតផលនៅលើទីផ្សារ។

លោក វ៉ី សំណាង បានបន្តទៀតថា សុខភាពគឺជាទ្រព្យដ៏សំខាន់បំផុតរបស់មនុស្សជាតិ។ ហេតុដូច្នេះហើយ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមជាច្រើន ដើម្បីជំរុញលើកកម្ពស់សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបង្កើនធនធានមនុស្សប្រកបដោយគុណភាព សម្រាប់ជួយអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

តាមរយៈការណែនាំនេះ ខេត្តតាកែវបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋពីហានិភ័យនៃចំណីអាហារមិនមានគុណភាព។ ការបង្កើនការត្រួតពិនិត្យនេះ មិនត្រឹមតែជាវិធានការទប់ស្កាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអប់រំដល់អ្នកលក់ និងអ្នកប្រើប្រាស់ឱ្យយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃសុវត្ថិភាពចំណីអាហារផងដែរ៕