* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមការងារខណ្ឌដង្កោ បន្តស្តារប្រឡាយម័ល សម្រេចបាន ៧៩០ម៉ែត្រ ត្រៀមរំដោះជំនន់ទឹកភ្លៀង

08-07-2026 15:12

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងាររដ្ឋបាលខណ្ឌដង្កោ បាននិងកំពុងបន្តប្រតិបត្តិការស្តារកាយភក់ និងសំរាមចេញពីប្រឡាយម័ល ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសម្រេចបានប្រវែង ៧៩០ម៉ែត្រ ក្នុងចំណោមប្រវែងសរុប ៣៣០០ម៉ែត្រ។ កិច្ចការនេះ ធ្វើឡើងក្នុងគោលបំណងដ៏សំខាន់ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀង និងបញ្ចៀសការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងរដូវវស្សាឆ្នាំនេះ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ថា ការងារស្តារប្រឡាយម័ល ដែលមានប្រវែងសរុប ៣៣០០ម៉ែត្រ និងទទឹងពី ២៥ ទៅ ៣០ម៉ែត្រ នេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ មកម្ល៉េះ។ គិតមកដល់បច្ចុប្បន្ននេះ មានរយៈពេល ១៤ថ្ងៃហើយ ដែលក្រុមការងារបានប្រើប្រាស់គ្រឿងចក្រចំនួន ២គ្រឿង ដើម្បីអនុវត្តការងារនេះយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ លទ្ធផលបឋមនៃការងាររយៈពេលពីរ សប្តាហ៍នេះ គឺសម្រេចបានការស្តារប្រឡាយប្រវែង ៧៩០ម៉ែត្រ ដែលជាសញ្ញាណវិជ្ជមានមួយ ឆ្ពោះទៅរកការបញ្ចប់គម្រោងទាំងស្រុង។

លោកស្រី ដោ សម្ផស្ស ក៏បានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីការងារស្តារកាយភក់ និងសំរាមចេញពីប្រឡាយបានរួចរាល់ជាស្ថាពរ ក្រុមការងារនឹងបន្តអនុវត្តការងារបុកស៊ីផាយ ដើម្បីពង្រឹង និងបញ្ចប់នៅចំណុច ដែលនៅសេសសល់។ នេះជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការធានាថា ប្រព័ន្ធលូបង្ហូរទឹកនៅក្នុងរាជធានីមានដំណើរការល្អប្រសើរ និងអាចទប់ទល់នឹងបរិមាណទឹកភ្លៀងដ៏ច្រើន ក្នុងរដូវវស្សា។

កិច្ចការដ៏សំខាន់នេះ ត្រូវបានធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់ និងការណែនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ផែនការយុទ្ធសាស្ត្រនេះ គឺមានគោលដៅចម្បងក្នុងការរំដោះជំនន់ទឹកភ្លៀង ប្រកបដោយប្រសិទ្ធភាព ដើម្បីការពារទ្រព្យសម្បត្តិ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាថែរក្សាហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា ឱ្យស្ថិតស្ថេរគង់វង្ស។

ជាមួយគ្នានេះ លោកស្រី ដោ សម្ផស្ស ក៏បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅជាប់នឹងប្រឡាយម័ល ក៏ដូចជាប្រឡាយនានា សូមមេត្តាចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវ និងមានអនាម័យ។ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់បំផុតក្នុងការរក្សាបាននូវអនាម័យបរិស្ថានល្អប្រសើរ បញ្ចៀសការលិចលង់ដោយសារសំរាមស្ទះប្រឡាយ និងរួមចំណែកកសាងសោភ័ណភាពរាជធានីភ្នំពេញរបស់យើងឱ្យកាន់តែស្រស់ស្អាត និងប្រកបដោយផាសុកភាពសម្រាប់ទាំងអស់គ្នា។ ការថែរក្សាប្រព័ន្ធលូបង្ហូរទឹកឱ្យបានល្អ គឺជាទំនួលខុសត្រូវរួម ដែលធានាដល់ការរស់នៅប្រកបដោយសុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់រាជធានីភ្នំពេញ៕