FIFA ស៊ើបអង្កេតករណីរើសអើងជាតិសាសន៍ទៅលើ IShowSpeed នៅអំឡុងអាហ្សង់ទីន ប្រកួតទល់នឹងកាប់វ៉េ

08-07-2026 15:14

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានប្រកាសបើកការស៊ើបអង្កេត ករណីរើសអើងជាតិសាសន៍ទៅលើ IShowSpeed អ្នកធ្វើមាតិកាតាមបណ្តាញសង្គម ដែលបានកើតឡើងនៅអំឡុងអាហ្សង់ទីន ប្រកួតទល់នឹងក្រុមកាប់វ៉េនៃ World Cup 2026 កាលពីថ្ងៃសុក្រសប្តាហ៍មុន។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា IShowSpeed ដែលធ្លាប់មកលេងកម្ពុជាកាលឆ្នាំ២០២៥ និងមានអ្នកតាមដានជាង ១០០លាននាក់ ទាំងនៅលើបណ្តាញសង្គម YouTube និង TikTok បានធ្វើការផ្សាយផ្ទាល់នៅលើ Channel របស់លោកពីក្នុងកីឡដ្ឋាន Hard Rock នៃជំនួបរវាងអាហ្សង់ទីន ដែលបានយកឈ្នះកាប់វ៉េ ៣-២ ក្នុងម៉ោងថែម ១៥នាទី ២ដងពីក្នុងវគ្គ ៣២ក្រុម។

ក្នុងការ Live នោះដែរ បុរសវ័យ ២១ឆ្នាំ ដែលមានឈ្មោះពិតថា Darren Jason Watkins Jr បានពាក់អាវក្រុមជម្រើសជាតិកាប់វ៉េ ប៉ុន្តែត្រូវបានប្រទះឃើញឈរនៅពីមុខខាងក្រុមអ្នកគាំទ្រអាហ្សង់ទីនម្នាក់ដែលរងការរើសអើងជាតិសាសន៍ដូចគ្នា។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ FIFA បានគូសបញ្ជាក់ថា «FIFA World Cup គឺជាការចូលរួមអបអរជាក្រុម សាមគ្គីភាព និងការគោរព។ វាត្រូវបានប្រមូលផ្តុំដោយមនុស្ស វប្បធម៌ និងសហគមន៍មកពីជុំវិញពិភពលោក ហើយបើនរណាម្នាក់ តាមរយៈធ្វើសកម្មភាពខូចតម្លៃទាំងនេះ នឹងមិនត្រូវបានស្វាគមន៍ឡើយ»

វាជាកររណីរើសជាតិសាសន៍លើកទី២ ទៅលើ IShowSpeed បន្ទាប់ពីកីឡាករ Kylian Mbappe របស់បារាំង ត្រូវបានទទួលរងនូវករណីនេះដូចគ្នាពីសំណាក់ស្រ្តីដែលជាសមាជិកសភាប៉ារ៉ាហ្គាយ ក្រោយពេលក្រុមមកពីតំបន់ អាមេរិកឡាទីនជ្រុះចេញពី World Cup 2026 ត្រឹមវគ្គ ១៦ក្រុម ដោយបាល់ ១១ម៉ែត្រស៊ុតដោយ Mbappe៕