* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកំពង់ធំ ជំរុញពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់

08-07-2026 15:56

(កំពង់ធំ)៖ លោក នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានជំរុញយ៉ាងមុតមាំដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំងអស់ ឱ្យបន្តខិតខំពង្រឹងការងារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងម្ចាស់ការ។ ការជំរុញនេះធ្វើឡើងក្នុងគោលបំណងធានាបាននូវនិរន្តរភាពនៃធនធានធម្មជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ ការអភិវឌ្ឍខេត្ត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ប្រសាសន៍ណែនាំដ៏សំខាន់នេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ នៃសាលាខេត្តកំពង់ធំ។ ក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រហូតធ្វើឱ្យបទល្មើសទាំងនេះមានការថយចុះគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងនេះក្តី លោកបានសង្កត់ធ្ងន់ថា ការងារនេះនៅតែទាមទារឱ្យមានការបន្តពង្រឹង និងពង្រីកវិសាលភាពបន្ថែមទៀត ដើម្បីធានាបាននូវការការពារធនធានធម្មជាតិឱ្យបានល្អប្រសើរជាអចិន្ត្រៃយ៍។

ពាក់ព័ន្ធនឹងបញ្ហាដីរដ្ឋដែលរងការរំលោភបំពាន និងទន្ទ្រានកាន់កាប់ដោយជនខិលខូច លោករដ្ឋបាលខេត្តបានបញ្ជាក់យ៉ាងច្បាស់ថា នឹងធ្វើការត្រួតពិនិត្យ និងដកហូតយកមកចុះបញ្ជីជាដីរបស់រដ្ឋវិញ ដោយគ្មានការលើកលែងឡើយ។ លើសពីនេះ រដ្ឋបាលខេត្តនឹងបន្តស្វែងរកជនល្មើសដែលបានប្រព្រឹត្តបទល្មើសទាំងនេះ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយមិនមានការយោគយល់ ឬលើកលែងនោះឡើយ។ នេះជាការបង្ហាញនូវជំហរយ៉ាងម៉ឺងម៉ាត់របស់រដ្ឋបាលខេត្ត ក្នុងការការពារផលប្រយោជន៍សាធារណៈ និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ។

លោក នួន ផារ័ត្ន បានបន្តទៀតថា ចំពោះតំបន់សំខាន់ៗដូចជា ដីវាលក្រោម ដីតំបន់៣ និងដីវាលលើ អាជ្ញាធរនឹងបន្តដាក់កម្លាំងបញ្ជាការស្រាលប្រចាំការជាអចិន្ត្រៃយ៍ ដើម្បីការពារមិនឱ្យមានការរំលោភបំពានជាដាច់ខាត។ លោកបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសហការគ្នាការពារតំបន់អភិរក្សធនធានធម្មជាតិទាំងនេះ ព្រោះវាជាកាតព្វកិច្ចរួមរបស់ពួកយើងទាំងអស់គ្នា ដើម្បីធានាបាននូវបរិស្ថានល្អ និងធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។

ក្រៅពីការងារទប់ស្កាត់បទល្មើសធនធានធម្មជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ក៏ត្រូវបានជំរុញឱ្យបន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងប្រកបដោយតម្លាភាព។ សេវាសាធារណៈទាំងនោះរួមមាន ការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណ ដែលជាឯកសារចាំបាច់សម្រាប់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អាជ្ញាធរក៏ត្រូវបន្តថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្ក្រាប រួមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព ជាពិសេសបទល្មើសពាក់ព័ន្ធនឹងស្គេមអនឡាញ ដែលត្រូវតែធានាថាមិនឱ្យមានទីតាំងប្រតិបត្តិការនៅក្នុងទឹកដីខេត្តកំពង់ធំជាដាច់ខាត។

ជាចុងក្រោយ លោក នួន ផារ័ត្ន ក៏បានបញ្ជាក់ជូនផងដែរថា នាពេលខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយគឺ បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ នៅតាមបណ្តោយដងស្ទឹងសែន ដែលជាព្រឹត្តិការណ៍ប្រពៃណីដ៏សំខាន់ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះជាការបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ទាំងលើការងារសន្តិសុខ សណ្តាប់ធ្នាប់ ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍវិស័យវប្បធម៌ និងទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាព និងកិត្តិយសរបស់ខេត្តកំពង់ធំ៕