* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនខេត្ត និងសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឃុំសង្កាត់ខេត្តសៀមរាប

08-07-2026 16:01

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្ត, ក្រុង,ស្រុក និងសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឃុំ សង្កាត់ ខេត្តសៀមរាប នៅសាលប្រជុំរដ្ឋបាលសាលាខេត្ត។

ពិធីនេះ ក្រោមវត្តមានរបស់លោក នាក់ ណេរ៉ុន អនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប និងលោកឧត្តម​សេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្ត ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត, កងកម្លាំងទាំងប្រដាប់អាវុធទាំង៣, រដ្ឋបាលក្រុង ស្រុក, មេឃុំ ចៅសង្កាត់ និងមន្ត្រីមានការពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។

តាមរបាយការណ៍របស់លោកឧត្តម​សេនីយ៍ទោ ហួត សុធី បានឲ្យដឹងថា គឹតត្រឹមខែ មិថុនា ឆ្នាំ២០២៦នេះ អតីតមន្ត្រីរាជការចូលនិវត្តន៍ ចំនួន ២ពាន់៨៨នាក់ , អតីតយុទ្ធជនមានសមាជិកសរុប ចំនួន ៦ពាន់៦២២នាក់ ក្នុងនោះនិវត្តជន មាន២ពាន់៧២៨នាក់, ជនពិការ ១ពាន់៩៣៣នាក់, ជនពលី ១ពាន់៦៤៥នាក់, ជនមរណៈ ១៧៨នាក់ និងជនបាត់បង់ ១៣៨នាក់។

លោកបានបន្តថា ចំពោះអ្នកមិនបានចូលជាសមាជិកសមាគម មានចំនួន ២ពាន់ ៧៣៤នាក់ ក្នុងនោះ និវត្តជន ៧០០នាក់, ជនពិការ ៤២នាក់, ជនពលី ១ពាន់១២១នាក់ និងជនមរណៈ៨៧១នាក់។ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ បាននាំយកថវិកាប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន បានចំនួន១០២គ្រួសារ មានទឹកប្រាក់សរុប ៤០៨លានរៀល។

លោក នាក់ ណេរ៉ុន បានលើកឡើងថា ការរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត ក្រុង ស្រុក និងសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឃុំ សង្កាត់ ក្នុងខេត្តសៀមរាប គឺជាការជម្រុញបន្ថែមទៀត នូវការសម្របសម្រួល និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំសមាគម ខេត្ត ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងមូលដ្ឋានរបស់ខ្លួន។

លោកបានបន្តថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ក្នុងការលះបង់ ដើម្បីបុព្វហេតុរំដោះជាតិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន រហូតដល់សព្វថ្ងៃ។

លោកក៏បានគាំទ្រដល់គ្រប់ចលនារបស់លេខធិការដ្ឋានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអនុវត្តកន្លងមក ក្នុងការដោះស្រាយពីទុក្ខលំបាកសមាជិក ដែលជួបការខ្វះខាត កំពុងមានជម្ងឺ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារបេឡាមរណៈសង្គ្រោះ ដើម្បីផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិក ដែលបានទទួលមរណភាពឲ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់។

លោកបន្ថែមថា ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ មន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង អង្គការ​ដៃគូ និងសប្បុរសជននានា ក្នុងការទទួលបានគម្រោងអភិវឌ្ឍន៍ សម្រាប់បម្រើដល់ផលប្រយោជន៍ អតីតយុទ្ធជន និងនិវត្តជន នៅក្នុងមូលដ្ឋានទៅតាមសមត្ថភាពជាក់ស្តែង។

លោក នាក់ ណេរ៉ុន បានធ្វើការវាយតម្លៃខ្ពស់ ពីការខិតខំប្រឹងប្រែងសម្រេចបានលទ្ធផលល្អប្រសើរ របស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងការរួមសហការពីអង្គភាព មន្ទីរ ស្ថាប័នពាក់ព័ន្ធ ដែលបានអនុវត្តទៅតាមលក្ខន្តិកៈសមាគម និងគោលការណែនាំ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាល សមាគមកន្លងមក។

ជាមួយនេះ លោកក៏បានធ្វើការណែនាំ និងអំពាវនាវដល់មន្ទីរ អង្គភាព ស្ថាប័ន និងក្រុមការងារ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក ដែលទើបប្រកាសសមាសភាពទាំងអស់ ព្រមទាំងបានជម្រុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប បន្តខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះស្រាយចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានា របស់អតីតយុទ្ធជន និងនិវត្តជន ឲ្យបានកាន់តែល្អប្រសើរឡើង៕