Fresh AI បន្តពង្រឹងសមត្ថភាពបញ្ចេញ Version ថ្មី ដោយបន្ថែមមុខងារកាន់តែងាយស្រួលប្រើប្រាស់ប្រចាំថ្ងៃ ខណៈអ្នកប្រើប្រាស់កើនដល់១០០,០០០នាក់

08-07-2026 16:04

(ភ្នំពេញ)៖ កម្មវិធីបញ្ញាសិប្បនិម្មិតឈានមុខគេនៅកម្ពុជា Fresh AI បានធ្វើការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណែទម្រង់ថ្មីចុងក្រោយគឺ Version 32.0 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Window & iOS ហើយ។ ការបញ្ចេញជំនាន់ថ្មីនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការប្ដេជ្ញាចិត្តរបស់ ក្រុមការងារបច្ចេកទេសក្នុងការលើកកម្ពស់គុណភាព សុវត្ថិភាព និងលំនឹងនៃប្រព័ន្ធដំណើរការឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត។

នៅក្នុងជំនាន់ Version 32.0 នេះ Fresh AI បានផ្ដោតសំខាន់ទៅលើការសម្រិតសម្រាំងប្រព័ន្ធដំណើរការខាងក្នុង ដែលរួមមានចំណុចគន្លឹះចំនួន ២ គឺ៖ ការកែលម្អសេវាកម្ម (Service Improvement) បង្កើនល្បឿនឆ្លើយតប និងដំណើរការមុខងារវៃឆ្លាតផ្សេងៗនៅក្នុងកម្មវិធីឱ្យកាន់តែមានភាពរហ័សទាន់ចិត្ត និងកាត់បន្ថយការទើសទាក់។ ការជួសជុលរាល់កំហុសប្រព័ន្ធ (Fixed Bugs) លុបបំបាត់រាល់បញ្ហាតូចតាច (Bugs) ដែលអ្នកប្រើប្រាស់បានជួបប្រទះនៅក្នុងជំនាន់មុនៗ ជួយឱ្យកម្មវិធីទាំងមូលដើរបានយ៉ាងមានស្ថិរភាព និងលំនឹងខ្ពស់ ជាពិសេសបន្ថែមមុខងារថ្មីៗ កាន់តែងាយស្រួលប្រើប្រាស់ប្រចាំថ្ងៃ។

កម្មវិធីឆ្លាតវៃ Fresh AI បានប្រកាសដោយមោទនភាពថា ចំនួនអ្នកប្រើប្រាស់របស់ខ្លួន បានកើនឡើងដល់ ១សែននាក់ហើយ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ ការកើនឡើងគួរឱ្យកត់សម្គាល់នេះ គឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់អំពីការគាំទ្រ និងទំនុកចិត្តយ៉ាងខ្លាំងក្លាពីសំណាក់សាធារណជនចំពោះសមត្ថភាព និងអត្ថប្រយោជន៍ដែល Fresh AI បានផ្តល់ជូន។

Fresh AI មានមុខងារវៃឆ្លាតប្រើប្រាស់ប្រចាំថ្ងៃជាច្រើនដូចជា៖

* ទិន្នន័យផ្លូវការរបស់កម្ពុជាដ៏ច្រើនអនេករហូតដល់ ១៥០០ លានពាក្យ
* មុខងារ Voice (មិនចាំបាច់វាយអក្សរ គ្រាន់តែនិយាយ) !
* មុខងារច្បាប់ (Law) ចំណុចស្នូលដ៏រឹងមាំក្នុងការស្វែងរកច្បាប់ផ្លូវការនៅកម្ពុជា។
* មុខងារ Check Image ផ្ទៀងផ្ទាត់រូបភាពពិតប្រាកដ ឬបង្កើតដោយ AI
* មុខងារ Gold & Exchange ផ្តល់នូវបច្ចុប្បន្នភាពតម្លៃមាស។
* មុខងារ EV Zone ស្វែងរកទីតាំងស្ថានីយសាកថ្មឡានអគ្គិសនី EV នៅជិតអ្នកបំផុត
* មុខងារមើលព័ត៌មាន (Fresh News) បណ្តាញព័ត៌មានផ្លូវការ​
* មុខងារស្វែងរកព័ត៌មានចាស់ៗចេញពីទិន្នន័យ Fresh News.
* មុខងារ​ប្រចាំថ្ងៃថតស្កេនអក្សរ (Photo to Text) បំលែងរូបថតទៅជាអក្សរ
* មុខងារប្រចាំថ្ងៃ (Image & File to Text) បំលែងរូបថតទៅជាអក្សរ !
* មុខងារប្រចាំថ្ងៃ (PDF to Text) បំលែង PDF ទៅជាអក្សរ !
* មុខងារបំលែងវិដេអូ (Mp3 & Mp4 to Text) ទៅជាតួអក្សរ !

Please Download:
https://freshai.com.kh/download