* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ទីរសុខាភិបាលខេត្តតាកែវ បើកយុទ្ធនាការទ្រង់ទ្រាយធំ ទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាមតាមសហគមន៍

08-07-2026 16:05

(តាកែវ)៖ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បានដឹកនាំក្រុមការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម ចុះធ្វើសកម្មភាពអប់រំ ផ្សព្វផ្សាយ និងអនុវត្តវិធានការបង្ការជំងឺគ្រុនឈាមយ៉ាងសកម្ម នៅតាមបណ្ដាភូមិ ក្រុង ស្រុកនានាក្នុងខេត្ត។ យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការយល់ដឹង និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម ដែលជាក្ដីបារម្ភចំពោះសុខភាពសាធារណៈ ជាពិសេសក្នុងរដូវវស្សា។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ លោកឱសថការី ផាន់ វ៉ាន់ រួមជាមួយក្រុមការងារជំនាញរបស់មន្ទីរសុខាភិបាល និងប្រធានការិយាល័យស្រុកប្រតិបត្តិក្រុងស្រុក បានចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីពន្យល់ណែនាំប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការរក្សាអនាម័យបរិស្ថាន។ សកម្មភាពសំខាន់ៗដែលបានអនុវត្តរួមមាន ការលុបបំបាត់ថ្លុកទឹកដែលដក់នៅជុំវិញផ្ទះ ការកាប់ឆ្ការព្រៃ និងគុម្ពោតព្រៃដែលជាជម្រកមូស ការបាញ់ថ្នាំសម្លាប់មូសពេញវ័យ និងការដាក់ថ្នាំអាបែត (Abate) ទៅក្នុងពាង អាងទឹក ឬធុងទឹកនានា ដើម្បីសម្លាប់ដង្កូវទឹក។ វិធានការទាំងនេះ គឺដើម្បីកាត់បន្ថយប្រភពបង្កាត់ពូជមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

លោកឱសថការី ផាន់ វ៉ាន់ បានថ្លែងបញ្ជាក់ថា យុទ្ធនាការនេះគឺអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាម។ មន្ទីរសុខាភិបាលខេត្តតាកែវ បាននិងកំពុងបន្តពង្រីកសកម្មភាពរបស់ខ្លួនទៅកាន់គ្រប់ទីកន្លែង រួមមានតាមផ្ទះប្រជាពលរដ្ឋ សាលារៀន មណ្ឌលសុខភាព និងទីប្រជុំជននានា។ ក្រៅពីការអនុវត្តវិធានការជាក់ស្ដែង ក្រុមការងារក៏បានយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយអប់រំសុខភាព និងពន្យល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់អំពីរបៀបការពារខ្លួន និងក្រុមគ្រួសារពីជំងឺគ្រុនឈាម ព្រមទាំងរោគសញ្ញានៃជំងឺនេះ។

លោកប្រធានមន្ទីរសុខាភិបាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឱ្យបន្តចូលរួមយ៉ាងសកម្មក្នុងការលុបបំបាត់ប្រភពបង្កាត់ពូជមូស។ ការសម្អាតបរិវេណផ្ទះឱ្យបានស្អាតជានិច្ច មិនទុកឱ្យមានដង្កូវទឹក និងការគេងក្នុងមុង គឺជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការការពារក្រុមគ្រួសារ និងសហគមន៍ទាំងមូលឱ្យជៀសផុតពីជំងឺគ្រុនឈាម។ ការចូលរួមពីគ្រប់ភាគី គឺជាកត្តាចាំបាច់ដើម្បីធានាបាននូវប្រសិទ្ធភាពយូរអង្វែងនៃយុទ្ធនាការនេះ។

ឆ្លៀតក្នុងឱកាសនេះ លោកឱសថការី ផាន់ វ៉ាន់ ក៏បានអំពាវនាវជាពិសេសដល់មាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋទូទៅ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពកុមារ និងសមាជិកគ្រួសារ។ ប្រសិនបើមានរោគសញ្ញាសង្ស័យថាមានជំងឺគ្រុនឈាម ដូចជា គ្រុនក្ដៅខ្លាំង ឈឺក្បាល ឈឺខ្លួនប្រាណ ក្អួតចង្អោរ ឬមានស្នាមកន្ទួលក្រហមលើស្បែក ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលនៅជិតបំផុតឱ្យបានឆាប់រហ័ស។ ការស្វែងរកការពិនិត្យ និងព្យាបាលទាន់ពេលវេលា គឺជារឿងសំខាន់បំផុតដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ដល់អាយុជីវិត ដែលអាចកើតឡើងប្រសិនបើការព្យាបាលមានភាពយឺតយ៉ាវ។ យុទ្ធនាការនេះនឹងបន្តពង្រឹងការងារបង្ការ និងអប់រំ ដើម្បីធានាបាននូវសុខភាពល្អរបស់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ៕