* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្មរំពឹងថា ការផ្គុំដំឡើងរថយន្ត​នៅកម្ពុជានឹងកើនឡើងថែមទៀត ខណៈឆ្នាំ២០២៥ ផលិតបានជាង ១ម៉ឺន៥ពាន់គ្រឿង

08-07-2026 16:11

(ភ្នំពេញ)៖ ឧស្សាហកម្មយានយន្តនៅកម្ពុជា កំពុងរីកចម្រើនគួរឱ្យកត់សម្គាល់​ ដោយកាលពីឆ្នាំ២០២៥ រោងចក្រផ្គុំ និងដំឡើងរថយន្តដែល​កំពុងដំណើរការនៅកម្ពុជា ផលិតបានជាង១ម៉ឺន៥ពាន់គ្រឿង​ ខណៈមន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្មរំពឹងថា ការផ្គុំ និងដំឡើងរថយន្ត​នៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះនឹងកើនឡើងថែមទៀត បន្ទាប់ពីមានរោងចក្រថ្មី២ទៀត បានចាប់ផ្តើមដំណើរការផ្គុំ និងដំឡើងបន្ថែមទៀត។

លោក ហេង សុគង់ រដ្ឋលេខាធិការ​​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា​ បច្ចុប្បន្ននេះ​កម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន​១១ កន្លែង ដែលមានទុនវិនិយោគសរុបប្រមាណ ១៦៩លានដុល្លារ ក្នុងនោះ៨កន្លែងបាននិងកំពុងដំណើរការនៅតាមបណ្ដាខេត្ត-រាជធានីនានា។

លោកបានឱ្យដឹងថា កាលពីឆ្នាំ២០២៤ បណ្តារោងចក្រ ដែលកំពុងដំណើរការ ផលិតបានរថយន្តចំនួន៥ ៤៩៥ គ្រឿង ខណៈនៅឆ្នាំ២០២៥ ការផលិតកើនឡើងដល់ ១៥៦១២គ្រឿង ដែលក្នុងចំណោមរោងចក្រទាំង១១ នេះ នៅរាជធានីភ្នំពេញមានចំនួន ២ កន្លែង ខេត្តពោធិ៍សាត់មាន ២ កន្លែង ខេត្តកោះកុង ១ កន្លែង ខេត្តកណ្ដាល ១ កន្លែង ខេត្តកំពង់ស្ពឺ ១ កន្លែង ខេត្តបន្ទាយមានជ័យ ១ កន្លែង ខេត្តព្រះសីហនុ ១ កន្លែង ខេត្តស្វាយរៀង ១ កន្លែង និងខេត្តកំពង់ឆ្នាំង ១ កន្លែង។ ​

លោកបានបញ្ជាក់ថា «នៅរាជធានីភ្នំពេញ យើងមានក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ដែលទទួលបន្ទុកផលិតរថយន្តម៉ាក Toyota ដែលជាស្នាដៃកូនខ្មែរដំបូងគេមួយក្នុងការផលិតរថយន្ត។ ក្រៅពីនេះ ក៏មានក្រុមហ៊ុន Volvo Motor Company ដែលបានផ្គុំដំឡើងរថយន្តម៉ាក Gread wall តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ»។

សម្រាប់ខេត្តពោធិ៍សាត់ មានក្រុមហ៊ុនចំនួនពីរគឺ RMA ​ដែលផ្គុំដំឡើងរថយន្តម៉ាក Ford និងក្រុមហ៊ុន Zomoto ដែលជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជាដែលផ្គុំដំឡើងរថយន្តអគ្គិសនី (EV) ម៉ាក Zomoto។

រីឯនៅខេត្តកំពង់ស្ពឺវិញ រួមមាន ក្រុមហ៊ុន K Cambodia ដែលដំឡើងរថយន្ត ISUZU។ នៅខេត្តបន្ទាយមានជ័យ ​ក្រុមហ៊ុន HGB Motors Assembly Co.,​Ltd ជាក្រុមហ៊ុនដំឡើងរថយន្តម៉ាក KIA របស់កូរ៉េ។

ចំណែកនៅខេត្តកណ្តាល មានក្រុមហ៊ុន GTV Motor Cambodia ដែលដំឡើងរថយន្តម៉ាក GTVដែលជារថយន្តខ្មែរដំបូងគេនៅកម្ពុជា។

​ចំណែកឯនៅខេត្តស្វាយរៀងវិញ មានក្រុមហ៊ុន Daehan Auto ដែលផ្គុំដំឡើងរថយន្តម៉ាក SsangYong ​។ នៅខេត្តកោះកុង មានក្រុមហ៊ុន Camko Motor Company ដែលផ្គុំដំឡើងរថយន្តម៉ាក Hyundai របស់ប្រទេសកូរ៉េ។

រីឯនៅខេត្តព្រះសីហនុ មានក្រុមហ៊ុន BYD Cambodia ដែលផ្គុំដំឡើងរថយន្តម៉ាក BYD ដែលជាម៉ាករថយន្តអគ្គិសនីដ៏ល្បីល្បាញមួយ។ ចុងក្រោយនៅខេត្តកំពង់ឆ្នាំង មានក្រុមហ៊ុន GAC និង Chevrolet ដែលកំពុងចាប់ផ្ដើមផ្គុំដំឡើងរថយន្តម៉ាក GAC និង Chevrolet បណ្ដើរៗផងដែរ។

វត្តមាននៃរោងចក្រផ្គុំ និងដំឡើងរថយន្តទាំង ១១ នេះ មិនត្រឹមតែបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ថែមទាំងបានបង្កើតឱកាសការងាររាប់ពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងជួយបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានជំនាញបច្ចេកទេសខ្ពស់ ក្នុងវិស័យឧស្សាហកម្មយានយន្ត។ ​ការបន្តគាំទ្រ និងលើកទឹកចិត្តដល់វិស័យនេះ នឹងនាំមកនូវផលប្រយោជន៍ជាច្រើនទៀតសម្រាប់សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជាទាំងមូល៕