* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង៖ ជំងឺគ្រុនឈាមកើនឡើងពាក់កណ្ដាល បើប្រៀបធៀបឆ្នាំមុន (Video inside)

08-07-2026 16:57

(កំពង់ឆ្នាំង)៖ ដោយពិនិត្យឃើញថាអត្រានៃជំងឺគ្រុនឈាមក្នុងខេត្តកំពង់ឆ្នាំង បានបន្តហក់ឡើងខ្ពស់គួរឲ្យបារម្ភ ក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានសហការជាមួយអាជ្ញាធរស្រុករលាប្អៀរ បើកយុទ្ធនាការចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំស្រែថ្មី ស្រុករលាប្អៀរ ព្រមទាំងបានដាក់អាបេត ក្នុងពាងទឹក និងបាញ់ថ្នាំសម្លាប់សត្វមូសនៅតាមគេហដ្ឋានរបស់ប្រ ជាពលរដ្ឋមួយចំនួនក្នុងឃុំស្រែថ្មីផងដែរ។

ការដាក់ថ្នាំអាបេត និងការបាញ់ថ្នាំសម្លាប់មូសខ្លាតាមលំ នៅដ្ឋានរបស់ប្រជាពលរដ្ឋខាងលើនេះ គឺជាវិធានការដ៏សំ ខាន់ ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមដែលបង្កឡើងដោយមូសខ្លា។ ចំពោះថ្នាំអាបេតត្រូវបានប្រើប្រាស់ ដើម្បីកំចាត់ដង្កូវទឹកមូសមុនពេលពួកវាអាចក្លាយជាមូស ពេញវ័យ រីឯការបាញ់ថ្នាំសម្លាប់មូសមានគោលបំណងកម្ចាត់មូសពេញវ័យ ដែលកំពុងហោះហើរ។ យុទ្ធនាការខាង លើនេះត្រូវបានអនុវត្តដោយមន្ទីរសុខាភិបាលខេត្តកំពង់ ឆ្នាំង និងអាជ្ញាធរស្រុករលាប្អៀរ ដើម្បីការពារសុខភាពសា ធារណៈរបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយចំនួនមូសខ្លា ដែលជាហានិភ័យនៃការចម្លងជម្ងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ក្នុងឱកាសដែលោកបានអញ្ជើញចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីវិធានការនៃការការពារនូវការចម្លងជំងឺគ្រុនឈាមដល់ប្រជាពលរដ្ឋ កាលពីព្រឹកមិញនេះថា ដោយពិនិត្យឃើញថា ជំងឺគ្រុនឈាមមានអត្រាហក់ឡើងខ្ពស់រយៈពេល៣សប្តាហ៍ចុង ក្រោយកន្លងមកនេះ នៅថ្ងៃនេះផងដែរ មន្ទីរសុខាភិ បាលខេត្តក៏បានធ្វើការសហការជាមួយអាជ្ញាធរស្រុករលាប្អៀរ ដើម្បីចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋចំនួ ន៣ភូមិក្នុងឃុំស្រែថ្មី ក្នុងស្រុករលាប្អៀរ ក្នុងនោះក៏បានធ្វើ សកម្មភាពដាក់អាបេតតាមពាង អាង និងបាញ់ថ្នាំសម្លាប់មូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម តាមលំនៅដ្ឋានរបស់ប្រជា ពលរដ្ឋ គឺសកម្មភាព ៣រួមគ្នា៖

*ទី១៖ អប់រំសុខភាព
*ទី២៖ ដាក់អាបេតតាមពាង អាងរបស់ប្រជាពលរដ្ឋ និងចែកថ្នាំអាបេតជូនប្រជាពលរដ្ឋ។
*ទី៣៖ បាញ់ថ្នាំសម្លាប់មូសខ្លាតាមលំនៅឋានរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនិងនេះលោកក៏សូមអំពាវនាវប្រជាពលរដ្ឋទាំង អស់មេត្តាចូល រួមសហការជាមួយនឹងមន្ត្រីសុខាភិបាលក៏ ដូចជាអាជ្ញាធរ ធ្វើយ៉ាងណាបងប្អូនចូលរួមដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារក៏ដូចជាសុខភាព ក្នុងសហគមន៍របស់យើង។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា នៅក្នុងយុទ្ធនាការនេះផងដែរ មន្ទីរសុខាភិបាល និងអនុវត្តឲ្យបានទៀងទាត់ នៅក្នុងផែនការយុទ្ធនាការរយៈពេល៣០ថ្ងៃ។លោកក៏បានស្នើ សុំដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នាត្រូវចូលរួមយ៉ាងស កម្មក្នុងការសម្អាតបរិស្ថាន ដែលផ្ដើមចេញពីបុគ្គលម្នាក់ៗ គ្រួសារ និងសហគមន៍ ដើម្បីលុបបំបាត់ជម្រកមូសខ្លានិងការការពារខ្លួនពីមូសខ្លា គឺត្រូវសម្អាតបរិស្ថានជុំវិញលំនៅដ្ឋានលុបបំបាត់ប្រភពទឹកដក់ បិទគម្របធុង និងពាងទឹក ឲ្យបានជិតល្អដើម្បីកុំឲ្យមូសអាចពងកូនបាន។

លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ឲ្យដឹងថា ចំពោះតួរលេខដែលលោកទទួលបាននៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ជំងឺគ្រុនឈាមភាគច្រើនកើតទៅលើកុមារ ចាប់ពីអាយុ២ឆ្នាំទៅដល់១៤ឆ្នាំ សរុបទូទាំងខេត្ត អ្នកជំងឺគ្រុនឈាមមានចំនួន៧៥២នាក់ ក្នុងនោះអ្នកជំងឺដែលស ម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តមានចំនួន៦៧១នាក់ចំនួននេះ បើប្រៀបធៀបទៅនិងឆ្នាំ២០២៥កន្លងទៅគឺក្នុងឆ្នាំ២០២៦នេះមានការកើនឡើងពាក់កណ្ដាល។

ដោយឡែកលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានមានប្រសាសន៍ក្នុងឱកាសដែលលោកអញ្ជើញចូលរួមផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីវិធានការការពារ និងបង្ការនូវជំងឺគ្រុនឈាម កាលពីព្រឹកថ្ងៃទី៨ ខែកក្កដានេះឲ្យដឹងផងដែរថាចំពោះការកើនឡើងនូវជំងឺគ្រុនឈាមនៅក្នុងមូលដ្ឋានស្រុករលាប្អៀរ មិនមែនកើតឡើងតែក្នុងឃុំស្រែថ្មីនេះទេ គឺមានឃុំចំនួន៤ទៀត ដែលកំពុងកើនឡើង នូវជំងឺគ្រុនឈាមផងដែរ បញ្ហានេះអាជ្ញាធរស្រុកបាននិងកំពុងតែយកចិត្តទុកដាក់ណែនាំដល់អាជ្ញាធរភូមិគ្រប់ឃុំ នៅគ្រប់មូលដ្ឋាន ត្រូវចុះអប់រំផ្សព្វផ្សាយឱ្យបានផុលផុស ដើម្បីអោយបានដល់ប្រជាពលរដ្ឋនៅតាមមូលដ្ខាន តាមរយៈការចុះប្រជុំផ្សព្វផ្សាយ ដោយផ្ទាល់ និងចាក់តាមវិឃោ សនស័ព្ទអំពីវិធានការការពារនិងបង្ការការនូវជំងឺគ្រុនឈា មទៅតាមការណែនាំរបស់មន្ទីរសុខាភិបាល។

លោកបានបន្តថា ករណីនេះគឺអាជ្ញាធរស្រុកបានចូលរួមយ៉ា ងសកម្មក្នុងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធី ការពារនិងបង្ការជំងឺគ្រុនឈាម។ យុទ្ធនាការទាំងនេះត្រូវបានដឹកនាំដោយមន្ត្រីសុខាភិបាលតាម មណ្ឌលសុខភាពនានា សហការជាមួយអា ជ្ញាធរមូលដ្ឋាន ដើម្បីធានាថា ព័ត៌មានសំខាន់ៗបានទៅដល់ប្រជាពល រដ្ឋគ្រប់មូលដ្ឋាន និងបានណែនាំឲ្យប្រជាពលរដ្ឋ អាណាព្យាបាល និងអាជ្ញា ធរមូលដ្ឋាន ចូលរួមកំចាត់ដង្កូវទឹកនៅទីកន្លែងដែលមានទឹកដក់ នឹងត្រូវសម្អាតបរិស្ថានជុំវិញផ្ទះជាប្រចាំ ក្នុងនោះអាជ្ញាធរក៏បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីការបង្ការការពារជំងឺគ្រុនឈាមផង រួមទាំងការចូលរួមសម្អាតបរិស្ថា ន ដើម្បីបំបាត់ជម្រកមូសខ្លាផង។ ការខិតខំប្រឹងប្រែងទាំងនេះ បង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមតាមរយៈការអប់រំនិងការចូលរួមពីសហគមន៍ផងដែរ៕