* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧកញ៉ា តែ តាំងប៉ ដឹកនាំប្រតិភូ FASMEC ជួបអភិបាលខេត្តកោះកុង ជំរុញគម្រោងបង្កើត SME Cluster និង FASMEC Shop លើកស្ទួយផលិតផលជាតិ

08-07-2026 17:36

(កោះកុង)៖ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសមាជិកក្រុមប្រឹក្សាភិបាល អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជន និងជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងខេត្តកោះកុង។

ក្នុងជំនួបនេះ ឧកញ៉ា តែ តាំងប៉ បានជម្រាបជូនលោកជំទាវអភិបាលខេត្ត អំពីវឌ្ឍនភាព និងកំណើនគួរឱ្យកត់សម្គាល់នៃផលិតផលក្នុងស្រុក ជាពិសេសផលិតផលកសិ-ឧស្សាហកម្ម និងចំណីអាហារកែច្នៃរបស់កម្ពុជា។ ដោយផ្អែកលើទស្សនទាន «រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ» លោកឧកញ៉ាបានលើកឡើងពីគម្រោងរៀបចំបង្កើត តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) និង FASMEC Shop នៅក្នុងខេត្តកោះកុង ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម និងពង្រីកទីផ្សារផលិតផលក្នុងស្រុក។

ឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា ការបង្កើត SME Cluster នឹងជួយប្រមូលផ្តុំខ្សែច្រវាក់ផលិតកម្ម សម្រួលដល់ការទទួលបានហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជា អគ្គិសនី ទឹក និងប្រព័ន្ធឡូជីស្ទីក ដែលអាចកាត់បន្ថយថ្លៃដើមផលិត និងពង្រឹងការត្រួតពិនិត្យគុណភាពផលិតផល។ លោកបានបញ្ជាក់ថា ខេត្តកោះកុងមានសក្តានុពលខ្ពស់ ដោយសារជាខេត្តជាប់តំបន់ឆ្នេរ និងព្រំដែន ដែលអំណោយផលដល់សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ទន្ទឹមនឹងនេះ លោកឧកញ៉ាក៏បានលើកឡើងអំពីការបង្កើត FASMEC Shop ដែលនឹងដើរតួនាទីជាមជ្ឈមណ្ឌលដាក់តាំងបង្ហាញ លក់ និងចែកចាយផលិតផលរបស់សហគ្រាសធុនតូច និងមធ្យម នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ដើម្បីពង្រីកទីផ្សារ និងបង្កើនឱកាសអាជីវកម្មសម្រាប់សហគ្រិនខ្មែរ។

ជាការឆ្លើយតប លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ FASMEC ក្នុងការជំរុញការអភិវឌ្ឍវិស័យ SMEs។ លោកជំទាវបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមបង្កើត SME Cluster ដោយចាត់ទុកថា ស្របទៅនឹងទិសដៅអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត។

លោកជំទាវអភិបាលខេត្ត ក៏បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសហការ និងសម្របសម្រួលតាមនីតិវិធីរដ្ឋបាល ដើម្បីជំរុញឱ្យគម្រោងនេះអាចអនុវត្តបានដោយជោគជ័យ ដែលនឹងរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន។

ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល យោគយល់គ្នាខ្ពស់ និងប្រកបដោយផ្លែផ្កា ដែលជាសញ្ញាវិជ្ជមានក្នុងការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីរួមគ្នាលើកស្ទួយវិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជាឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់៕⁩