លោក ឌិត ទីណា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក(WB) ដើម្បីពង្រឹងកិច្ចសហការលើវិស័យកសិកម្ម
08-07-2026 18:19
(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជេីញទទួលជាមួយលោក Guangzhe Chen និងគណៈប្រតិភូធនាគារពិភពលោក(WB) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ភាគីទាំងពីរ បានជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងវិស័យកសិកម្ម និងបានលេីកឡេីងពីការគាំទ្រនូវការងារអាទិភាព សំដៅធានាបាននូវសន្តិសុខស្បៀង និងលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕












