* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ពីកម្រិត​ជាតិ ដល់​តំបន់ និង​សកល៖ កម្ពុជា​ពង្រឹង​ពហុភាគីនិយម​ក្នុង​​កិច្ចសហការឌីជីថល

08-07-2026 20:17

(ហ្សឺណែវ)៖ នា​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដែលជាថ្ងៃទីពីរ​នៃ​«​កិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ច​បញ្ញាសិប្បនិម្មិត» លោក​ ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​បានជួប​ពិភាក្សា​ការងារ​ជាមួយ​ស្ថាប័ន​និង​ប្រទេស​ជាច្រើន ដើម្បី​ពង្រឹង​ទំនាក់ទំនង​វិស័យ​ឌីជីថល​កម្ពុជា។​

លោក​រដ្ឋមន្ត្រី​ បាន​ពិភាក្សា​ការងារ​ជាមួយ​ Amandeep Singh Gill អគ្គលេខាធិការ​រង​និង​ជា​ប្រេសិតពិសេស​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​បច្ចេកវិទ្យា​ឌីជីថល​និង​បច្ចេកវិទ្យា​ឈានមុខ ដែលនាឱកាសនោះ លោករដ្ឋមន្រ្តីបានលើកឡើង​អំពី​កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​លើកកម្ពស់សមត្ថភាព​ឌីជីថល​របស់​ប្រជាពលរដ្ឋ​នៅគ្រប់កម្រិត តាមរយៈកម្មវិធី​​ដូចជាអាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍ និងគម្រោង​​បន្ទប់កុំព្យូទ័រ​នៅ​សាលាបឋមសិក្សា​គោលដៅ ព្រមទាំង​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​សាធារណៈ ដូចជា​ថ្នាល verify.gov.kh ជាដើម​។

លោក Amandeep Singh Gill ​​បានកោតសរសើរចំពោះ​ការ​ប្ដេជ្ញាចិត្តរបស់កម្ពុជា និង​ជោគជ័យរបស់ថ្នាល verify.gov.kh ព្រមទាំង​បាន​អញ្ជើញកម្ពុជា​ផ្សព្វផ្សាយ​ថ្នាល​នេះលើ​ UN Digital Cooperation Portal និង​អញ្ជើញ​កម្ពុជា​ធ្វើ​ជា​សហប្រធាន​កម្មវិធី UN Open Source Week នា​ឆ្នាំ​២០២៧ផងដែរ។

លើសពីនេះ ​រដ្ឋមន្ត្រី ជា វ៉ាន់ដេត ​បាន​ជួបជាមួយរដ្ឋមន្រ្តីក្រសួងឌីជីថល រួមមាន​ រដ្ឋមន្រ្តី Mark-Alexandre Doumba នៃប្រទេសហ្កាបុង ​,រដ្ឋមន្រ្តី Haliki Mahamat នៃប្រទេសឆាដ ,រដ្ឋមន្ត្រី Américo Muchanga នៃប្រទេសម៉ូសំប៊ិក ​, រដ្ឋមន្រ្តី Samba Diouf នៃប្រទេសសេណេហ្កាល់ និង​ រដ្ឋមន្រ្តី Djibril Ouattara នៃ​ប្រទេសកូតឌីវ័រ ដើម្បី​​ចែករំលែក​បទពិសោធ​របស់​កម្ពុជាជូន​បណ្ដា​ប្រទេស​បាន​ជ្រាប។
ឆ្លៀតឱកាសនេះ ​រដ្ឋមន្ត្រី ជា វ៉ាន់ដេត ​​បាន​អញ្ជើញ​រដ្ឋមន្ត្រីនៃប្រទេស​ទាំង៥ ចូលរួម​កម្មវិធី Francotech ដែល​នឹងរៀបចំ​នៅចុង​ឆ្នាំ​​២០២៦ ក្នុងឱកាស​កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី លើកទី២០ ដែល​កម្ពុជា​​ជាម្ចាស់ផ្ទះ។

​លោក​រដ្ឋមន្ត្រីក៏បានជួប​សំណេះសំណាល​និងពិភាក្សា​ការងារ​ជាមួយ​ លោកស្រី Deema Al Yahya អគ្គលេខាធិការ​អង្គការសហប្រតិបត្តិការ​ឌីជីថល ដើម្បី​បន្ត​ពិភាក្សា​លើ​លទ្ធភាព​សហការ​។ លោកស្រី​មាន​បំណងអញ្ជើញកម្ពុជា​ចូលជាសមាជិក​នៃ​អង្គការ​សហប្រតិបត្តិការ​ឌីជីថល ដោយឃើញពីសមិទ្ធផល​​បរិវត្តកម្ម​ឌីជីថលកម្ពុជា ដែល​មាន​ការ​ទទួលស្គាល់​អន្តរជាតិ​ជា​បន្តបន្ទាប់។

កិច្ចខិតខំប្រឹងប្រែង​ទាំងនេះ ជា​ការអនុវត្ត​វិធានការ​គោលនយោបាយ​បរិវត្តកម្មឌីជីថល​របស់​កម្ពុជាក្រោម​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងការ​លើកកម្ពស់​​ពហុភាគីនិយម​ក្នុង​កិច្ចសហប្រតិបត្តិការ​ឌីជីថល​របស់​កម្ពុជា សំដៅពង្រឹងភាពធន់​នៃ​ប្រព័ន្ធ​​អេកូឡូស៊ីឌីជីថល​ជាតិ ​និង​ចូលរួមពង្រឹង​​ប្រព័ន្ធអេកូឡូស៊ីឌីជីថល​​តំបន់​និង​ពិភពលោក៕