* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វិភាគអន្តរជាតិ៖ ហេតុអ្វីចិនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក?

08-07-2026 20:36

​(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកចិន កាលពីថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសថាខ្លួនបានទទួលជោគជ័យក្នុងការបាញ់តេស្តមីស៉ីលនៅមហាសមុទ្រប៉ាស៉ីហ្វិក ខណៈបណ្តាប្រទេសក្នុងតំបន់ រួមមាន ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ រួមទាំងសហរដ្ឋអាមេរិកបាននាំគ្នាចេញមុខប្រតិកម្មរិះគន់ការធ្វើតេស្តមីស៊ីលរបស់ប៉េកាំង។ នាវាមុជទឹកយុទ្ធសាស្រ្តមួយគ្រឿងរបស់កងទ័ពជើងទឹកចិនបានបាញ់ដោយ ជោគជ័យនូវមីស៉ីលយុទ្ធសាស្រ្ត១គ្រាប់ ដែលបំពាក់ក្បាលគ្រាប់សិប្បនិម្មិត ឆ្ពោះទៅកាន់តំបន់មហាសមុទ្រប៉ាស៉ីហ្វិក ហើយវាបានធ្លាក់ចំទីតាំងផ្ទៃសមុទ្រដែលត្រូវបានកំណត់ទុក។ នេះបើតាមការបញ្ជាក់ពី យោធាចិន។

ក្រុមអ្នកជំនាញមួយចំនួនជឿថានាវាមុជទឹកខាងលើជាប្រភេទនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស៊េរី Type 094 រីឯមីស៊ីលដែលត្រូវបានបាញ់ចេញពីនាវាមុជទឹកនេះ គឺមីស៊ីល JL-3 ដែលជាប្រភេទ មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM​ បាញ់ចេញនាវាមុជទឹក។ មីស៊ីលនេះត្រូវបានចិនបាញ់សាកល្បងចេញពីសមុទ្រចិនខាងត្បូង ក្នុងគន្លងហោះហើរមួយមានរយៈចម្ងាយជិត ៧៣០០គីឡូម៉ែត្រ ហើយបានហោះ រំលងផ្នែកខ្លះនៃប្រទេសហ្វីលីពីន មុននឹងធ្លាក់ចូលក្នុងដែនទឹកអន្តរជាតិនៅមហាសមុទ្រប៉ាស៊ីហ្វិក។ ការធ្វើតេស្ដក្នុងឆ្នាំ២០២៦នេះ គឺជាលើកដំបូងបំផុតដែលចិនបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM​ ចេញពីនាវាមុជទឹក ចូលទៅក្នុងដែនទឹកអន្តរជាតិ។ វាក៏ជាលើកដំបូងផងដែរដែលប៉េកាំងបានបង្ហាញជាសាធារណៈពីសមត្ថភាពវាយប្រហារយុទ្ធសាស្ត្រនុយក្លេអ៊ែរ បាញ់ចេញពីនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ការធ្វើតេស្តកាលពីថ្ងៃចន្ទទៀតសោត គឺជាលើកទី២ ដែលចិនបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគក្នុងដែនទឹកអន្តរជាតិចាប់តាំងពីឆ្នាំ១៩៨០។ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ចិនបានដឹកនាំការធ្វើតេស្ដបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ICBM DF-31 ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ចិនបានអះអាងថាការធ្វើតេស្តមីស៊ីលរបស់ខ្លួន ជាការធ្វើសមយុទ្ធយោធាធម្មតា ប៉ុណ្ណោះ។ ប៉ុន្តែការធ្វើតេស្ដនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ បើគេពិចារណាលើពេលវេលា និងការរៀបចំសម្រាប់ការធ្វើតេស្ដបាញ់មីស៊ីលរបស់ចិន។ វាអាចមានហេតុផលនយោបាយជាច្រើន នៅពីក្រោយការធ្វើតេស្ដបាញ់មីស៊ីល ព្រមទាំងបំណងរបស់ចិនដើម្បីផ្ទៀងផ្ទាត់ពីសមត្ថភាព និងគុណភាពនៃមីស៊ីលរបស់ខ្លួន។

ទី១៖ ចិនទំនងជាចង់ប្រើប្រាស់ការបាញ់សាកល្បងមីស៊ីល ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្ត និងការខកចិត្តចំំពោះសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូរបស់សហរដ្ឋអាមេរិក។ ការធ្វើតេស្ដមីស៊ីលរបស់ចិនបានកើតឡើង ក្នុងថ្ងៃតែមួយដែលអូស្ត្រាលីបានចុះហត្ថលេខាលើសនិ្ធសញ្ញាការពារជាតិជាមួយប្រទេសហ្វីជី (Fiji)។ ប្រព័ន្ធផ្សព្វផ្សាយចិនបានចាត់ទុកកិច្ចព្រមព្រៀងនេះជាការប៉ុនប៉ងរបស់អូស្ត្រាលី ដើម្បីពង្រីកឥទ្ធិពលរបស់ ខ្លួនឯងក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងត្បូង និងទប់ស្កាត់ការកើនឡើងឥទ្ធិពលចិន។ ភ្លាមៗក្រោយចិនបាញ់សាកល្បងមីស៊ីល ក្រសួងការបរទេសចិនបានក្រើនរំឮកអូស្ត្រាលី និងហ្វីជី កុំឱ្យប្រើប្រាស់ កិច្ចព្រមព្រៀងការពារជាតិប្រឆាំងនឹងភាគីទី៣ (ចិន) ឬក៏បំផ្លាញផលប្រយោជន៍របស់ភាគីទី៣។ កិច្ចព្រមព្រៀងការពារជាតិរបស់អូស្ត្រាលីជាមួយហ្វីជី ក៏បានកើតឡើងផងដែរបន្ទាប់ពីអូស្ត្រាលី បានចុះកិច្ចព្រមព្រៀងជាមួយបណ្ដាប្រទេសក្នុងតំបន់ជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងជាមួយប្រទេសដែនកោះ Vanuatu កាលពីពេលថ្មីៗនេះ ដើម្បីត្រួតពិនិត្យលើសកម្មភាពយោធា និងសេដ្ឋកិច្ចរបស់ចិនក្នុងតំបន់។

ទី២៖ ចិនបានបង្កើតទម្លាប់មួយសម្រាប់ខ្លួនឯង នោះគឺត្រូវតែតបតត្រឡប់ទៅវិញតាមរយៈការធ្វើសមយុទ្ធយោធា ឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក ឬដឹកនាំដោយសហរដ្ឋអាមេរិក។ វាអាចទៅរួចថាចិនចង់បញ្ចេញសាច់ដុំយោធាប្រឆាំងនឹងសមយុទ្ធយោធារួមគ្នាឈ្មោះ 2026—Exercise Southern Jackaroo ដែលទើបតែបិទបញ្ចប់កាលពីពេលថ្មីៗនេះ និងមានការចូលរួមពីយោធាអូស្ត្រាលី សហរដ្ឋអាមេរិក និងជប៉ុន ឬក៏សមយុទ្ធយោធាជើងទឹក Rim of the Pacific (RIMPAC) ដឹកនាំដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីអូស្ត្រាលី ហ្វីលីពីន ជប៉ុន និងប្រទេសជាច្រើនផ្សេងទៀតដែលជា សម្ព័ន្ធមិត្ត និងជាដៃគូរបស់សហរដ្ឋអាមេរិក។ តែចំណុចមួយគួរឱ្យកត់សម្គាល់ នោះគឺឆ្មាំសមុទ្រហ្វីលីពីនបង្កើតកំណត់ត្រាមួយក្នុងឆ្នាំ២០២៦នេះ ដោយបានក្លាយជាឆ្មាំសមុទ្របរទេសដំបូងបំផុតដែលចូលរួមក្នុង សមយុទ្ធ RIMPAC។ នេះអាចជាហេតុផលមួយដែលមីស៊ីលរបស់ចិនហោះរំលងផ្នែកខ្លះរបស់ហ្វីលីពីន។

ទី៣៖ ចិនបាន និងបង្កើនកិច្ចសហប្រតិបត្តិជាមួយរុស្ស៉ី ក្នុងការធ្វើសមយុទ្ធយោធារួមគ្នាសំដៅទប់ទល់នឹងសកម្មភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក។ នៅទីនេះ ចិនចង់បញ្ជូនសារថាចិនក៏មានមិត្តជាមហាអំណាច ដែលអាចនឹងគាំទ្រចិនក្នុងករណីមានជម្លោះណាមួយផ្ទុះឡើង។ ការធ្វើតេស្ដបាញ់មីស៊ីលរបស់ចិនធ្វើឡើងចំពេលចិន និងរុស្ស៉ីដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ។ នេះអាចមានន័យថាចិនមានចេតនាបង្ហាញពី ការរីកចម្រើន និងភាពស្និទ្ធស្នាលនៃទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងចិន និងរុស្ស៉ី តាមរយៈការសម្របសម្រួលការធ្វើសកម្មភាព ឬសមយុទ្ធយោធារួមគ្នា។ ជាឧទាហរណ៍៖ កាលពីខែមិថុនា ឆ្នាំ២០២៦ ចិន និងរុស្ស៉ី បានចូលរួមក្នុងការធ្វើសមយុទ្ធយោធាល្បាតមួយដែលមានការចូលរួមពីយន្ដហោះទម្លាក់គ្រាប់បែករបស់ប្រទេសទាំង២ ដោយហោះល្បាតពីលើដែនទឹកនៃសមុទ្រជប៉ុន សមុទ្រចិនខាងកើត និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ដែលទំនងជាចង់ឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធា Exercise Valiant Shield ដឹកនាំដោយសហរដ្ឋអាមេរិក។

ចុងក្រោយគេ គឺពាក់ព័ន្ធនឹងបច្ចេកទេស។ ប៉េកាំងចង់ប្រើប្រាស់ការធ្វើតេស្តបាញ់មីស៊ីលកាលពីថ្ងៃចន្ទ ដើម្បីផ្ទៀងផ្ទាត់លើសមត្ថភាព និងគុណភាពនៃប្រព័ន្ធអាវុធរបស់ខ្លួន។ តួយ៉ាង អ្នកអត្ថាធិប្បាយចិន បានធ្វើការសន្និដ្ឋានថាមីស៊ីលដែលត្រូវបានប្រើប្រាស់ក្នុងការបាញ់សាកល្បងជាមីស៊ីល JL-3។ JL-3 ជាប្រភេទមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM​ បាញ់ចេញនាវាមុជទឹកដែលចិនបានដាក់សម្ញែងក្នុងការធ្វើព្យុហយាត្រា កាលពីខែកញ្ញា ឆ្នាំ២០២៥។ JL-3 បានឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាលផ្សេងៗគ្នា ហើយក្រុមអ្នកជំនាញចិនខ្លះយល់ថាក្នុងពេលបច្ចុប្បន្ន មីស៊ីលនេះចាំបាច់ត្រូវតែឆ្លងកាត់ការធ្វើតេស្ដបាញ់សាកល្បង ដោយផ្ទាល់ដើម្បីផ្ទៀងផ្ទាត់ពីការដំណើរការ សមត្ថភាព និងគុណភាព។ តែយ៉ាងណាក៏ដោយ មិនថាមីស៊ីលដែលចិនធ្វើតេស្តបាញ់ ជាប្រភេទ JL-2 ឬ JL-3 នោះឡើយ ក៏ការធ្វើតេស្ដកាលពីថ្ងៃចន្ទនឹងផ្ដល់ទិន្នន័យ ដ៏មានតម្លៃសម្រាប់ចិនក្នុងការអភិវឌ្ឍសមត្ថភាពវាយប្រហារយុទ្ធសាស្ត្រនុយក្លេអ៊ែរចេញពីនាវាមុជទឹកឱ្យកាន់តែល្អប្រសើរឡើង។ JL-3​ ជាប្រភេទមីស៊ីល ICBM បាញ់ចេញពីនាវាមុជទឹកជំនាន់ទី៣ ដែលអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់ និងបាញ់បានចម្ងាយអតិបរមា ១២ ០០០គីឡូម៉ែត្រ ហើយរយៈចម្ងាយនេះអាចឱ្យចិនវាយប្រហារដល់សហរដ្ឋអាមេរិក បើបាញ់ចេញពីតំបន់ឆ្នេររបស់ចិន៕