* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ រៀបចំសណ្តាប់ធ្នាប់សាធារណៈ និងបម្រើសេវាជូនពលរដ្ឋឱ្យបានល្អ

08-07-2026 21:44

(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ​បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរខណ្ឌ និងចៅសង្កាត់ ឱ្យរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ ជាពិសេសចំពោះអ្នកលក់ដូរអនាធិបតេយ្យលើដងផ្លូវ និងចិញ្ចើមផ្លូវ ដែលធ្វើឱ្យរាជធានីភ្នំពេញបាត់បង់សោភ័ណភាព។

លោកណែនាំបែបនេះ ក្នុងឱកាសដែលលោក បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈកម្មាធិការគណបក្សនៃសង្កាត់បឹងកេងកង៣ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នៅសាលាប៊ែលធី ខណ្ឌបឹងកេងកង នាល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ ​។

ក្នុងឱកាសនោះ លោកបានសង្កត់ធ្ងន់ថា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ គឺជាឧត្ដមភាពក្នុងការឆក់យកបេះដូងរបស់ប្រជាពលរដ្ឋ ហើយការងារនេះត្រូវធ្វើដោយភាពរលូន តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយ មុននឹងចាប់ផ្តើមអនុវត្ត។

លោកក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ពិនិត្យមើលជាប្រចាំចំពោះប្រព័ន្ធលូ ផ្លូវ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាថារាជធានីភ្នំពេញនៅតែជាទីក្រុងស៊ីវិល័យ និងជាគោលដៅទេសចរណ៍ដ៏ល្អបំផុត។

ជាមួយគ្នានេះ លោក ឃួង ស្រេង បានណែនាំឱ្យសមាជិក សមាជិកាបក្សសង្កាត់ និងខណ្ឌ ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ និងលឿន ដោយមិនត្រូវយកសេវាក្រៅច្បាប់ឡើយ គឺត្រូវអនុវត្តតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលថា«ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះស្នើសុំគោលការណ៍»។

លោក ឃួង ស្រេង បានបន្តទៀតថា សមាជិក សមាជិកាបក្សគឺជាឃោសនិកដ៏ឧត្តុង្គឧត្តមរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវយកគោលនយោបាយរបស់បក្ស និងអំពើល្អៗរបស់មេដឹកនាំបក្សទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបកាន់តែច្បាស់។

លោកបានបង្ហាញជំនឿទុកចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារបូរណភាពទឹកដី។

ក្នុងឱកាសនោះ ចៅសង្កាត់ និងមេភូមិ ក៏បានលើកឡើងពីសមិទ្ធផលរបស់បក្ស និងផែនការសកម្មភាពដែលកំពុងអនុវត្ត ដូចជាការកសាងសមាជិកបក្ស ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការបន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម៕