* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ រាជរដ្ឋាភិបាលចាត់ទុកមន្ត្រីរាជការជាទុន ឬទ្រព្យសកម្មដ៏សំខាន់ដែលត្រូវតែទទួលបានការវិនិយោគ និងបណ្តុះបណ្តាលជាប្រចាំ

08-07-2026 23:02

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមន្ត្រីរាជការជា «ទុន ឬ ទ្រព្យសកម្ម» ដ៏សំខាន់ដែលត្រូវតែទទួលបានការវិនិយោគ និងបណ្តុះបណ្តាលជាប្រចាំ ទាំងលើចំណេះដឹង ជំនាញ វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ។

លោក ហ៊ុន ម៉ានី បានថ្លែងដូចនេះនារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

បន្ថែមពីនេះលោកឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យសិស្សមន្ត្រីទាំងអស់ ដែលជាធនធានដ៏មានសក្តានុពលសម្រាប់កម្ពុជា នៅពេលត្រឡប់ទៅបំពេញការងារវិញ ត្រូវយកចំណេះដឹងទៅជួយលើកកម្ពស់សមត្ថភាពស្ថាប័ន និងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគឺការធ្វើឱ្យការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងពីតួនាទីដ៏សំខាន់របស់សាលាភូមិន្ទរដ្ឋបាល ដែលមិនត្រឹមតែជាកន្លែងផ្តល់ចំណេះដឹងតាមរយៈការបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែជាសាលាដែលជួយបណ្តុះឧត្តមគតិ និងតម្រង់ផ្នត់គំនិតដល់មន្ត្រីរាជការ ឱ្យយល់ច្បាស់ពីតួនាទី និងការទទួលខុសត្រូវ។ លោកបានបន្តថា ចំណេះដឹង និងបទពិសោធន៍ថ្មីៗដែលទទួលបានពីសាលា គឺជាទ្រព្យដ៏មានតម្លៃដែលនឹងជួយឱ្យមន្ត្រីទទួលបានជោគជ័យក្នុងអាជីពការងារ ដោយផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងសមធម៌។

លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា អ្នកដែលបានឆ្លងកាត់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល គឺជាមូលធនមនុស្សដ៏មានសក្តានុពល ដែលនឹងក្លាយជាអ្នកដឹកនាំល្អ មានមនសិការវិជ្ជមាន និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត៕