* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រសិនបើ​នាយករដ្ឋមន្ត្រី មិនមែនជា «ហ៊ុន សែន» តើសង្គ្រាមនៅកម្ពុជា អាច​បញ្ចប់បានទេ? (Video inside)

09-07-2026 08:46

(ស្ទឹងត្រែង)៖ ពីលើទឹកដីខេត្តស្ទឹងត្រែងភាគឦសានប្រទេសកម្ពុជានាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើង​ពាក់ព័ន្ធនឹងការបែកបាក់ផ្ទៃក្នុងនៃជាតិ​កម្ពុជា​រយៈពេលប្រមាណ៣ទសវត្សរ៍។ សម្តេចតេជោ បាន​ចោទសំណួរថា ប្រសិនបើ​នាយករដ្ឋ​មន្ត្រី មិនមែនជា «ហ៊ុន សែន» តើសង្គ្រាមនៅកម្ពុជា អាច​បញ្ចប់បានទេ?

កម្ពុជា បានពើបប្រទះនឹងការបែកបាក់ផ្ទៃក្នុងជាតិឆាបឆេះជាភ្លើងសង្គ្រាមស៊ីវិលអស់រយៈពេល​ប្រមាណជា៣ទសវត្សរ៍។ នៅចុងឆ្នាំទសវត្សរ៍ឆ្នាំ១៩៨០ កម្ពុជាគ្រប់ភាគី បានបើកការចរចា​គ្នា​ដើម្បីស្វែងរកការបិទបញ្ចប់ជម្លោះ។ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេច​តេ​ជោ ហ៊ុន សែន គឺជាតួអង្គដ៏សំខាន់ក្នុងកិច្ចចរចាបញ្ចប់ជម្លោះរ៉ាំរ៉ៃនេះ។

តាមរយៈការចរចាច្រើនលើក កម្ពុជា ឈានទៅរកឃើញនូវពន្លឺនៃការបញ្ចប់ជម្លោះតាមរយៈ​កិច្ច​ព្រម​ព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ កិច្ចព្រមព្រៀងនេះ បានបើកផ្លូវឱ្យក​ម្ពុ​ជា រៀបចំការបោះឆ្នោត បង្កើតឡើងវិញនូវរាជរដ្ឋាភិបាល រដ្ឋធម្មនុញ្ញ និងនាំមកវិញនូវរបបរាជា​និយម។ អ្វីដែលកម្ពុជាសម្រេចក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលានេះ មិន​អាចបញ្ចប់បានទាំងស្រុងនៃសង្គ្រាម និងការបែបបាក់ជាតិនោះឡើយ ព្រោះថាក្រុមខ្មែរ​ក្រហម​នៅ​តែជ្រកក្នុងព្រៃ ហើយធ្វើសកម្មភាពប៉ុនប៉ងមកកាន់អំណាច។

ដើម្បីបញ្ចប់កម្លាំងខ្មែរក្រហមជ្រកក្នុងព្រៃ ដែលជាលឧបសគ្គធំក្នុងកិច្ចអភិវឌ្ឍជាតិ សម្តេច​តេជោ ហ៊ុន សែន បានដាក់ចេញនយោបាយឈ្នះ-ឈ្នះ ដោយចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ១៩៩៦ ផ្តើមចេញពីខេត្តកំពង់ស្ពឺ។ នយោបាយឈ្នះ-ឈ្នះ ដែលប្រៀបដូចឱសថពីឋានសួគ៌ ក៏បានព្យា​បាលជំងឺបែកបាក់ជាតិរបស់កម្ពុជា ឈានទៅបញ្ចប់សង្គ្រាមទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​១៩៩៨។

ផ្តើមចេញពីការបញ្ចប់សង្គ្រាមទាំងស្រុងនាឆ្នាំ១៩៩៨នោះហើយ ធ្វើឱ្យកម្ពុជា មានឱកាសពេញ​លេញក្នុងកិច្ចកសាងជាតិ។ ប្រសិនបើសង្គ្រាមមិនបញ្ចប់ទេ កម្ពុជា នឹងត្រូវចំណាយពេលវេលាច្រើនលើបញ្ហាសង្គ្រាម ហើយទាញទម្លាក់នូវកិច្ចអភិវឌ្ឍប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពេញចិត្តនឹងអ្វីដែលសម្តេចសម្រេចបានសម្រាប់​ជាតិ និងប្រជាជនកម្ពុជា តាមរយៈការធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយ​ដាក់ចេញនូវគោលនយោបាយ និងចក្ខុវិស័យជាច្រើននាំនាវាកម្ពុជាមកកាន់ត្រើយនៃវឌ្ឍនភាព​ដូច​ពេលបច្ចុប្បន្ននេះ៕