World Cup 2026៖ Messi, Mbappe និង Haaland កំពុងប្រជែងស្បែកជើងមាស Golden Boot យ៉ាងក្តៅគគុក

09-07-2026 09:45

(បរទេស)៖ ក្រោយរកឃើញ ៨ក្រុមឈានមកដល់វគ្គចាញ់-ធ្លាក់ ១/៤ ក៏មានខ្សែប្រយុទ្ធ ៣រូបមកពី ៣ប្រទេសផ្សេងគ្នា ផងដែររួមមាន Lionel Messi, Kylian Mbappe និង Erling Haaland កំពុងឈរទីកំពូលតារាង ក្នុងការប្រជែងស្បែកជើងមាស Golden Boot ប្រចាំ FIFA World Cup 2026។

ប្រធានក្រុមអាហ្សង់ទីន ពាក់លេខ១០ Messi មាន ៨គ្រាប់ច្រើនជាងគេ និងបោះឱ្យដៃគូស៊ុតបាន ១គ្រាប់ទៀតផង តាមពីក្រោយដោយ Mbappe របស់បារាំងមាន ៧គ្រាប់ និងបញ្ជូនឱ្យដៃគូស៊ុតបាន ២គ្រាប់ ហើយ Haaland របស់ន័រវេសមាន ៧គ្រាប់ និង Harry Kane របស់អង់គ្លេសមាន ៦គ្រាប់ និងបញ្ជូនបាន ១គ្រាប់ទៀតផង។

ទោះជាយ៉ាងណា ខ្សែប្រយុទ្ធចំតួខាងលើសុទ្ធតែបានរួមចំណែកជួយក្រុមជម្រើសជាតិរបស់ពួកគេឡើងមកដល់វគ្គ ៨ក្រុមនៃ World Cup លើកទី២៣ ដែលរៀបចំនៅអាមេរិក មិចស៊ិក និងកាណាដាដូចៗគ្នា។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។

Mbappe ជាម្ចាស់ស្បែកជើងមាសកាល World Cup 2022 នៅប្រទេសកាតា ដោយស៊ុតបាន ៨គ្រាប់ច្រើនជាងគេ នៅពេល Kane ដណ្តើមបាន Golden Boot កាល World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីដោយស៊ុតបានតែ ៦គ្រាប់។

ខាងក្រោមនេះ ជាកំណត់ត្រារបស់កីឡាករទាំង ៨នាក់ដែលស៊ុតបានច្រើនជាងគេក្នុងមួយ World Cup

១៖ Just Fontaine (បារាំង) ស៊ុតបាន ១៣គ្រាប់កាល World Cup 1958

២៖ Sandor Kocsis (ហុងគ្រី) ស៊ុតបាន ១១គ្រាប់កាល World Cup 1954

៣៖ Gerd Muller (អាល្លឺម៉ង់) ស៊ុតបាន ១០គ្រាប់កាល World Cup 1970

៤៖ Ademir (ប្រេស៊ីល) ស៊ុតបាន ៩គ្រាប់កាល World Cup 1950

៥៖ Eusebio (ព័រទុយហ្គាល់) ស៊ុតបាន ៩គ្រាប់កាល World Cup 1966

៦៖ Guillermo Stabile (អាហ្សង់ទីន) ស៊ុតបាន ៨គ្រាប់កាល World Cup 1930

៧៖ Ronaldo (ប្រេស៊ីល) ស៊ុតបាន ៨គ្រាប់កាល World Cup 2002

៨៖ Kylian Mbappe (បារាំង) ស៊ុតបាន ៨គ្រាប់កាល World Cup 2022៕