* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចតេជោ ហ៊ុន សែន ណែនាំអភិបាលខេត្តស្ទឹងត្រែង និងក្រចេះ រករបរថ្មីជូនប្រ​ជា​ពលរដ្ឋបាត់បង់របរនេសាទ ក្រោមវិធានការការពារផ្សោត (Video inside)

09-07-2026 10:36

(ស្ទឹងត្រែង)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំអភិបាលខេត្តស្ទឹង​ត្រែង និងខេត្តក្រចេះ ឱ្យខិតខំរកមុខរបរថ្មីជូនប្រជាពលរដ្ឋដែលបាត់បង់របរនេសាទក្រោមវិធាន​ការការពារផ្សោត។

សម្តេចតេជោ ហ៊ុន សែន បានណែនាំបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំអង្គភា មន្ទីរនានាក្នុងខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ។

ត្វផ្សោតត្រូវបានចាត់ទុកជារតនសម្បត្តិសម្រាប់កម្ពុជា។ សត្វផ្សោតជាប្រភេទសត្វកម្រ និង​ប្រឈមការផុតពូជ។ បច្ចុប្បន្ននេះ របាយការណ៍បញ្ជាក់ថា សត្វផ្សោតមានតែនៅ​ទន្លេ​​មេគង្គ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែងប៉ុណ្ណោះ។

មុនឆ្នាំ២០២៣ សត្វផ្សោតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានប្រឈមជោគវាសនាមិន​ប្រាកដប្រជា ព្រោះអត្រាស្លាប់ខ្ពស់ ហើយការកើតមានអត្រាទាប។ ក្នុងពេលអញ្ជើញបើកការ​ដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គខេត្តក្រចេះ ក្នុងខែមករា ឆ្នាំ២០២៣ សម្តេច​តេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកាលពីពេលនោះ បានប្រកាសអាសន្នពីជោគ​វាសនារបស់សត្វផ្សោត និងបានជំរុញអាជ្ញាធរពាក់ព័ន្ធដាក់ចេញវិធានការនានា ដើម្បីការពារ​សត្វ​ផ្សោត។

ក្រោយការប្រកាសអាសន្ននោះ វិធានការជាច្រើនត្រូវបានដាក់ចេញ ជាពិសេសការបង្ក្រាបបទ​ល្មើសនេសាទ។ ស្ថានភាពសត្វផ្សោតបានប្រែមកភាពល្អប្រសើរ ពោលការស្លាប់មានចំនួនតិច ហើយកើតមានចំនួនច្រើន។ ក្នុងនោះឆ្នាំ២០២៥កន្លងទៅ គឺមិនមានផ្សោតស្លាប់នោះឡើយ។

របាយការណ៍បានបង្ហាញថា មុនពេលសម្តេចតេជោ ប្រកាសអាសន្ន ផ្សោតនៅទន្លេមេគង្គមាន​ចំនួនត្រឹមតែ៩៦ក្បាលប៉ុណ្ណោះ តែបច្ចុប្បន្នមានចំនួនរហូតដល់ ១១៧ក្បាល។ ចំនួននេះ កើន​ឡើងចំនួន ២១ក្បាល។

ទន្ទឹមនឹងវិធានការទប់ស្កាត់ការនេសាទ ដើម្បីការពារជីវិតសត្វផ្សោតនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំអភិបាលខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់រករបរថ្មីជូនប្រជា​ពល​រដ្ឋ ដែលរងផលប៉ះពាល់ពីវិធានការការពារសត្វផ្សោតទាំងនេះ ដើម្បីពួកគាត់អាចរកចំណូលទ្រទ្រង់ជីវភាព។