* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យនិងគាំទ្ររោងចក្រកែច្នៃដំឡូងមី នៅខេត្តរតនគិរី

09-07-2026 10:40

(រតនគិរី)៖ លោកបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារជំនាញនៃមន្ទីរកសិកម្មខេត្តរតនគិរី ជួបពិភាក្សាការងារ ជាមួយតំណាងរោងចក្រកែច្នៃម្សៅដំឡូងមីរបស់ក្រុមហ៊ុន ជាទូច ត្រេឌីង ស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ក្នុងជំនួបពិភាក្សា លោកបណ្ឌិត បានគូសបញ្ជាក់ថា លោករដ្ឋមន្ត្រី ឌិត ទីណា បានយកចិត្តទុកដាក់ខ្ពស់លើការជំរុញ និងលើកទឹកចិត្តវិនិយោគិនក្នុងការកែច្នៃកសិផល ព្រមទាំងការសម្របសម្រួល នីតិវិធីផ្លូវច្បាប់ពាក់ព័ន្ធនឹងការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសទី៣ ពីបណ្តាខេត្ត ក៏ដូចក្នុងតំបន់មេគង្គលើ ជាពិសេសខេត្តរតនគិរី ដែលជាខេត្តមានសក្តានុពលខ្ពស់ និងមានព្រំដែនជាប់ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងនាមជាតំណាងរដ្ឋលេខាធិការទទួលបន្ទុកវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅខេត្តរតនគិរី, លោកបណ្ឌិត ហ៊ាន វណ្ណហន បានណែនាំឱ្យមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការយ៉ាងជិតស្និទ្ធជាមួយតំណាងរោងចក្រ ដើម្បីសម្របសម្រួលការងារពាក់ព័ន្ធ និងផ្តល់ការគាំទ្រតាមតម្រូវការជាក់ស្តែង សំដៅជួយឱ្យដំណើរការផលិត និងអាជីវកម្មរបស់រោងចក្រប្រព្រឹត្តទៅដោយរលូន ប្រសិទ្ធភាព និងនិរន្តរភាព។

សូមបញ្ជាក់ថា រោងចក្រកែច្នៃម្សៅដំឡូងមីក្រុមហ៊ុន ជាទូច ត្រេឌីង បច្ចុប្បន្ន ប្រមូលទិញដំឡូងមីស្រស់ពីខេត្តសៀមរាប ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តរតនគិរី ទិញបានប្រមាណពី១០ម៉ឺន ដល់ ២០ម៉ឺនតោនក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រដំណើរការផលិតត្រឹមតែចន្លោះពីខែសីហា ដល់ខែមីនា ខណៈដែលចាប់ពីខែមេសា ដល់ខែកក្កដា ជារដូវដាំដុះដំឡូងមី៕