* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

⁨ក្រុមហ៊ុន រីចឆ៍ & ផាតនើរ ចេញសេចក្តីជូនដំណឹង៖ ក្រុមហ៊ុន H-Pay Service ត្រូវបញ្ជូនសំណុំរឿងទៅតុលាការ ក្រោយរកឃើញសង្ស័យប្រតិបត្តិការហួសដែនកំណត់អាជ្ញាបណ្ណ និងអសាធនភាព

09-07-2026 11:54

(ភ្នំពេញ)៖ ក្រុមហ៊ុន រីចឆ៍ & ផាតនើរ ដែលជាអ្នកជម្រះបញ្ជីក្រៅផ្លូវតុលាការរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក បានប្រកាសជាសាធារណៈថា ខ្លួនបានដាក់សំណើទៅស្ថាប័នតុលាការ ដើម្បីបន្តនីតិវិធីជម្រះបញ្ជីតាមផ្លូវច្បាប់ បន្ទាប់ពីរកឃើញការសង្ស័យខ្ពស់ថា គ្រឹះស្ថាននេះបានធ្វើប្រតិបត្តិការអាជីវកម្មហួសដែនកំណត់នៃអាជ្ញាបណ្ណ និងស្ថិតក្នុងស្ថានភាពអសាធន។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន រីចឆ៍ & ផាតនើរ ដែលទទួលបានការតែងតាំងជាអ្នកជម្រះបញ្ជីកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា ខ្លួនបានអនុវត្តតាមនីតិវិធីជម្រះបញ្ជី និងបានប្រកាសដល់ភាគីពាក់ព័ន្ធឱ្យមកដាក់ពាក្យស្នើសុំទាមទារសិទ្ធិជាម្ចាស់បំណុល ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។

ជាលទ្ធផលនៃការវាយតម្លៃបឋម ក្រុមហ៊ុន រីចឆ៍ & ផាតនើរ បានដាក់ការសង្ស័យកម្រិតខ្ពស់ថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក មានការជាប់ពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការអាជីវកម្មហួសដែនកំណត់នៃអាជ្ញាបណ្ណ ដែលធនាគារជាតិនៃកម្ពុជាបានផ្តល់ឱ្យ។ ការធ្វើប្រតិបត្តិការធនាគារជាវិជ្ជាជីវៈជាប្រក្រតី និងសម្រាប់សាធារណជន ដោយគ្មានការអនុញ្ញាត នឹងត្រូវទទួលរងពិន័យ និងទណ្ឌកម្មតាមច្បាប់ជាធរមាន យោងតាមមាត្រា៥៥ និងមាត្រា៥៦ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

លើសពីនេះ ក្រុមហ៊ុន រីចឆ៍ & ផាតនើរ ក៏បានពិនិត្យឃើញថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក ស្ថិតក្នុងស្ថានភាពអសាធន ពោលគឺមិនមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ទូទាត់បំណុលឡើយ។ យោងតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដដែល ក្នុងករណីនេះ ការជម្រះបញ្ជីក្រៅផ្លូវតុលាការត្រូវបិទបញ្ចប់ ហើយសំណុំរឿងជម្រះបញ្ជីតាមផ្លូវតុលាការ នឹងត្រូវស្នើសុំបើកដំណើរការក្រោមការត្រួតពិនិត្យរបស់តុលាការ និងតាមនីតិវិធីនៃច្បាប់ជាធរមាន។

អាស្រ័យហេតុនេះ ក្រុមហ៊ុន រីចឆ៍ & ផាតនើរ បានដាក់សំណើជូនទៅស្ថាប័នតុលាការ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន ដោយនឹងមានអ្នកជម្រះបញ្ជីតាមផ្លូវតុលាការដែលតែងតាំងដោយតុលាការមានសមត្ថកិច្ច ជាអ្នកបន្តការងារ។ ដូច្នេះ សាធារណជន និងបុគ្គលដែលមានការទាមទារពាក់ព័ន្ធទាំងអស់ ត្រូវបានស្នើសុំឱ្យតាមដានបច្ចុប្បន្នភាពបន្ថែមពីតុលាការមានសមត្ថកិច្ច និងអ្នកជម្រះបញ្ជីតាមផ្លូវតុលាការ៕⁩