* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សហជីពនៅរោងចក្រខូហ្ស៊ី នីត ទាត់ចោលការលើកឡើងថា ការបិទផ្លូវជាតិលេខ ៣របស់បងប្អូនកម្មករដោយសារការបណ្តេញសហជីព «ត្បិតជារឿងមិនពិតព្រោះមិនមានការជជែកលើករណីនេះឡើយ»

09-07-2026 11:59

(ភ្នំពេញ)៖ លោក ឈុំ វាសនា ប្រធានសហភាពសហជីពយុវជនកម្មករកម្ពុជា (CYTUC)នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានទាត់ចោលការផ្សព្វផ្សាយ និងការលើកឡើងថា ការបិទផ្លូវជាតិលេខ៣របស់បងប្អូនកម្មករ ដោយសារការបណ្តេញសហជីព។

សម្រាប់ប្រធានសហជីពដែលមានមូលដ្ឋាននៅក្នុងរោងចក្រខាងលើនេះ ការផ្សាយមានចេតនាបំភ្លៃការពិត និងបានបង្កើតឱ្យមានការយល់ច្រឡំព្រោះមិនមានរបៀបវារៈស្តីពីការបណ្តេញសហជីពក្នុងការជជែកឡើយ ដោយសារមិនមានសហជីពណាម្នាក់ត្រូវបានបណ្តេញចេញ។

លោក ឈុំ វាសនា បានបញ្ជាក់យ៉ាងដូច្នេះថា៖ ក្នុងនាមជាសហជីពមូលដ្ឋាននៅក្រុមហ៊ុន ខូហ្ស៊ី នីត ដែលមានភាពជាតំណាងបំផុតខ្ញុំសូមបញ្ជាក់ថា ការលើកឡើងថាការបិទផ្លូវជាតិលេខ ៣ ដោយសារតែការរើសអើសសិទ្ធសេរីភាពសហជីពជារឿងមិនពិត ព្រោះការចរចានៅព្រឹកថ្ងៃពុធ មិនមានប្រធានបទណាមួយជជែករឿងរើសអើងសហជីព ហើយក៏មិនមានសហជីពណាម្នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ដែរ។

ជាមួយគ្នានេះ លោកសូមអំពាវនាវដល់អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានទាំងអស់ មេត្តាស្វែងរកព័ត៌មានដែលមានប្រភពច្បាស់លាស់ ធ្វើការពិភាក្សា ជាមួយសហជីពមូលដ្ឋាននៅក្នុងក្រុមហ៊ុនដើម្បីទទួលបានព័ត៌មានដែលមានតុល្យភាព និងជៀសវាងការផ្សព្វផ្សាយព័ត៌មាន ដែលមិនមានប្រភពច្បាស់លាស់ ដែលអាចបង្កឱ្យមានការយល់ច្រឡំ។ ការគូសបញ្ជាក់នេះគឺធ្វើឡើងបន្ទាប់ពីការសង្គមស៊ីវិល និងសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា ការឈានដល់ការបិទផ្លូវជាតិលេខ៣ពីសំណាក់បងប្អូនកម្មករនិយោជិតនៅរោងចក្រ ខូហ្ស៊ី នីត គឺដោយសារតែការបណ្តេញកម្មករដែលជាសមាជិកសហជីព។

សូមបញ្ជាក់ថា តាមរយៈការអន្តរាគមន៍សម្របសម្រួលភ្លាមៗរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការទាមទាររបស់បងប្អូនកម្មករនិយោជិតនៅរោងចក្រ ខូហ្ស៊ី នីត ត្រូវបានដោះស្រាយភា្លមៗនៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ដដែល លើចំណុចទាមទារចំនួន១៨ ខណៈដែលបងប្អូនកម្មករនិយោជិត នឹងចូលធ្វើការវិញ នៅថ្ងៃស្អែកទី៩ ខែកក្កដា ឆ្នាំ២០២៦៕