* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បាក់ឌុប! លោកគ្រូ អ្នកគ្រូ ណែនាំសិស្សថ្នាក់ទី១២ ត្រៀមខ្លួនឱ្យបានល្អ មុនការប្រឡងបាក់ឌុបឆ្នាំ២០២៦ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ

09-07-2026 12:28

(ភ្នំពេញ)៖ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ កាន់តែខិតជិតមកដល់ លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានអំពាវនាវឱ្យសិស្សថ្នាក់ទី១២ រៀបចំផែនការសិក្សា និងត្រៀមខ្លួនឱ្យបានល្អ ដើម្បីទទួលបានលទ្ធផលល្អ ក្នុងការប្រឡងនាពេលខាងមុខនេះ។

អ្នកគ្រូ បែន វីរិយា ជាគ្រូបង្រៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងជាអនុប្រធានក្រុមបច្ចេកទេស នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានលើកឡើងថា កត្តាសំខាន់បំផុតដែលនាំឱ្យសិស្សទទួលបានជោគជ័យក្នុងការប្រឡងបាក់ឌុប គឺ ការខិតខំរៀនជាប្រចាំតាំងពីដើមឆ្នាំរហូតដល់ថ្ងៃប្រឡង មិនមែនរង់ចាំដល់ជិតប្រឡងទើបចាប់ផ្តើមរៀននោះទេ។ អ្នកគ្រូបានណែនាំឱ្យសិស្សរៀនទាំងនៅក្នុងថ្នាក់ និងសិក្សាដោយខ្លួនឯង ពិនិត្យមេរៀន និងលំហាត់ជារៀងរាល់ថ្ងៃ ដើម្បីបង្កើនទំនុកចិត្ត និងកាត់បន្ថយអារម្មណ៍ភ័យពេលប្រឡង។

អ្នកគ្រូក៏បានសង្កត់ធ្ងន់ថា សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយមានសារៈសំខាន់ដូចគ្នា។ ការរៀនបានល្អ និងការទទួលបានការលើកទឹកចិត្តពីលោកគ្រូអ្នកគ្រូ នឹងជួយឱ្យសិស្សមានទំនុកចិត្ត និងផ្លូវចិត្តរឹងមាំក្នុងការប្រឡង។

បន្ថែមពីនេះ អ្នកគ្រូ បែន វីរិយា បានផ្ដាំផ្ញើដល់សិស្សថ្នាក់ទី១២ ឱ្យបន្តខិតខំរៀនរហូតដល់ថ្ងៃប្រឡង កុំបោះបង់ ឬពន្យារពេលការសិក្សា ហើយបើមានចម្ងល់ ត្រូវហ៊ានសួរលោកគ្រូ អ្នកគ្រូ និងពិភាក្សាជាមួយមិត្តភក្តិ ដើម្បីបំពេញចំណេះដឹងឱ្យបានគ្រប់ជ្រុងជ្រោយ និងឈានទៅទទួលបានលទ្ធផលល្អក្នុងការប្រឡងបាក់ឌុប។

ជាមួយគ្នានេះ លោកគ្រូ មាស ភិរុណ ជាគ្រូបង្រៀនមុខវិជ្ជាពលរដ្ឋវិជ្ជា នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានផ្តាំផ្ញើដល់សិស្សថ្នាក់ទី១២ ទាំងអស់ ឱ្យរៀបចំផែនការសិក្សា និងហ្វឹកហាត់ដោះស្រាយវិញ្ញាសាប្រឡងឱ្យបានជាប់លាប់ ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

លោកគ្រូ មាស ភិរុណ បានបន្ដថា ដើម្បីទទួលបានលទ្ធផលល្អ សិស្សត្រូវរៀបចំពេលវេលាសិក្សាឱ្យបានច្បាស់លាស់ ដោយបែងចែកពេលរៀនតាមមុខវិជ្ជានីមួយៗ និងពិនិត្យមេរៀនជាប្រចាំ។ ទន្ទឹមនឹងនេះ សិស្សគួរយកវិញ្ញាសាប្រឡង និងលំហាត់ដែលក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់ដាក់ចេញចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៥ មកហ្វឹកហាត់ ដើម្បីស្គាល់ទម្រង់សំណួរ និងបង្កើនសមត្ថភាពក្នុងការដោះស្រាយវិញ្ញាសា។

លោកបានបញ្ជាក់ថា បន្ទាប់ពីធ្វើលំហាត់រួច សិស្សគួរផ្ទៀងផ្ទាត់ចម្លើយ ស្វែងយល់ពីកំហុស និងព្យាយាមធ្វើឡើងវិញ រហូតដល់យល់ច្បាស់។ ចំពោះមុខវិជ្ជាសង្គម សិស្សគួរអានសំណួរសិន រួចព្យាយាមរំលឹកចម្លើយដោយខ្លួនឯង មុនពិនិត្យចម្លើយគំរូ។ រីឯមុខវិជ្ជាវិទ្យាសាស្ត្រ ដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា សិស្សត្រូវអនុវត្តដោះស្រាយលំហាត់ជាបន្តបន្ទាប់ ហើយប្រៀបធៀបជាមួយចម្លើយគំរូ ដើម្បីកែលម្អចំណុចខ្វះខាត។

ជាចុងក្រោយ លោកគ្រូបានលើកទឹកចិត្តឱ្យសិស្សទាំងអស់ខិតខំរៀន ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន ជាមោទនភាពរបស់គ្រួសារ សាលារៀន និងរួមចំណែកអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិ។ លោកគ្រូក៏បានជូនពរឱ្យបេក្ខជនប្រឡងទាំងអស់មានសុខភាពល្អ មានទំនុកចិត្ត និងទទួលបានលទ្ធផលល្អក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦៕