* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អង្គការសង្គមស៊ីវិលខេត្តព្រះសីហនុ ប្តេជ្ញាចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយនិងការឆបោកតាមអនឡាញក្នុងយុគសម័យឌីជីថល ដើម្បីលើកកម្ពស់សង្គមឌីជីថលកម្ពុជា

09-07-2026 13:21

(ព្រះសីហនុ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំវេទិកាសន្ទនា ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ ស៊ីប្រ៊ីស ក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោក ដួង វីរ័ត្ន អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាភិបាល វ.ស.ស. និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

ថ្លែងក្នុងអង្គវេទិកាសន្ទនាដែលមានអ្នកចូលរួមមកពីអង្គការសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ លោក ដួង វីរ័ត្ន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការយល់ដឹងអំពីបរិវត្តកម្មឌីជីថល ក៏ដូចជាគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា និងបានលើកទឹកចិត្តឱ្យមានការចូលរួមចំណែកកាន់តែសកម្មថែមទៀតពីអង្គការសង្គមស៊ីវិលនៅថ្នាក់មូលដ្ឋាន ដើម្បីរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយនិងអំពើឆបោកតាមអនឡាញនៅក្នុងសហគមន៍ សំដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាការចូលរួមលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ លោកក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់អង្គការសង្គមស៊ីវិល និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជំរុញការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាននាពេលកន្លងមក។

ក្នុងឱកាសនេះដែរ លោក ឡុង ឌីម៉ង់ បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តពង្រឹងសមត្ថភាពក្នុងយុគសម័យឌីជីថល តាមរយៈការបន្ស៊ាំខ្លួន និងរៀនសូត្រជាប្រចាំនូវបច្ចេកវិទ្យាថ្មីៗ ការពង្រឹងសមត្ថភាពឌីជីថលក្នុងការគ្រប់គ្រងទិន្នន័យ និងព័ត៌មានរបស់ស្ថាប័ន ដើម្បីចៀសវាងហានិភ័យនៃបទល្មើសបច្ចេកវិទ្យា និងការប្រើប្រាស់វេទិកាឌីជីថល ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ ជំរុញតម្លាភាព និងសម្រួលដល់ការប្រាស្រ័យទាក់ទងជាមួយសហគមន៍និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួន។

ដើម្បីចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពបន្ថែមសម្រាប់អង្គការសង្គមស៊ីវិល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន វ.ស.ស. បានសម្របសម្រួលរៀបចំឱ្យមានបទបង្ហាញស្តីពី «ការយល់ដឹងអំពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អង្គការសង្គមស៊ីវិល» ដោយលោក វណ្ណ ខេម៉ា អគ្គនាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់បរិវត្តកម្មឌីជីថលនិងការយល់ដឹងអំពីគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕