* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ គ្រូបង្វឹក ១១រូប លាលែងពីតំណែង ក្រោយដឹកនាំមិនបានល្អ និងហាលអាវលឿនបំផុត

09-07-2026 13:58

(បរទេស)៖ គិតមកទល់ពេលនេះ មានអ្នកចាត់ការទូទៅចំនួន ១១នាក់ហើយ បានចុះចេញពីតំណែងគ្រូបង្វឹក ក្រោយដឹកនាំមិនបានល្អ និងជ្រុះចេញពីព្រឹត្តិការណ៍ FIFA World Cup 2026 ដ៏លឿនបំផុតទៀតផង។

ទោះជាយ៉ាងណា លោក Didier Deschamps ដែលបានដឹកនាំមាន់គកបារាំងឡើងវគ្គ ៨ក្រុមនៃ World Cup លើកទី២៣ ដែលត្រូវតតាំងនឹងម៉ារ៉ុកនោះ បានប្រកាសលាឈប់នៅមុន World Cup ចាប់ផ្តើមទៅទៀត គ្រាដែលលោក Sabri Lamouchi គឺជាគ្រូបង្វឹកដំបូងគេ ក្នុងចំណោម ៤៨រូប ដែលត្រូវបានបញ្ចប់តួនាទីនៃក្រុមទុយនេស៊ី។

- លោក Julian Nagelsmann បានចុះចេញពីតំណែង ក្រោយអាល្លឺម៉ង់ហាលអាវត្រឹមវគ្គ ៣២ក្រុម ដោយសារចាញ់ប៉ារ៉ាហ្គាយ

- លោក Ronald Koeman បានលាឈប់ដឹកនាំហូឡង់ ក្រោយចាញ់ម៉ារ៉ុក ដោយបាល់ប៉េណាល់ទីកាត់សេចក្តីវគ្គ ៣២ក្រុម

- លោក Roberto Martinez បានលាឈប់ដឹកនាំព័រទុយហ្គាល់ ក្រោយចាញ់អេស្ប៉ាញ ១-០ នៅវគ្គ ១៦ក្រុម


- លោក Hong Myung-bo លាឈប់ពីការដឹកនាំកូរ៉េខាងត្បូង ក្រោយហាលអាវត្រឹមវគ្គចែកពូល

- លោក Steve Clarke ចាកចេញពីតំណែង ក្រោយស្កុតឡេនជ្រុះចេញពី World Cup 2026 ត្រឹមវគ្គចែកពូល


- លោក Sebastian Beccacece ចាកចេញពីតួនាទីគ្រូបង្វឹកអេក្វាទ័រ ក្រោយហាលអាវត្រឹមវគ្គ ៣២ក្រុម ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះមិចស៊ិក

- លោក Carlos Queiroz លាឈប់ដឹកនាំហ្គាណា ក្រោយហាលអាវពីវគ្គ ៣២ក្រុមក្រោមថ្វីជើងរបស់កូឡុំប៊ី


- លោក Marcelo Bielsa លាឈប់ដឹកនាំអ៊ុយរូហ្គាយ បន្ទាប់ពីហាលអាវត្រឹមវគ្គចែកពូល ៤៨ក្រុម

- លោក Miroslav Koubek លាឈប់ដឹកនាំជម្រើសជាតិសាធារណរដ្ឋឆេក ក្រោយហាលអាវនៃពូល A


- លោក Slatko Dalic លាឈប់ពីតួនាទីគ្រូបង្វឹកក្រូអាត ក្រោយចាញ់ព័រទុយហ្គាល់នៃវគ្គ ៣២ក្រុម

- លោក Javier Aguirre លាឈប់ដឹកនាំមិចស៊ិក ក្រោយសហម្ចាស់ផ្ទះ WC26 ចាញ់អង់គ្លេស ៣-២ វគ្គ ១៦ក្រុម៕