* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គណៈប្រតិភូខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង បំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ ពង្រឹងចំណងមិត្តភាព និងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនក្នុងបេសកកម្មអន្តរជាតិ

09-07-2026 14:37

(ពោធិ៍សាត់)៖ តបតាមការអញ្ជើញ ពិសេសក្នុងស្មារតីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងកម្ពុជា-វៀតណាម នាថ្ងៃទី០៧-០៩ ខែកក្កដា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)។

ដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមពីគណៈប្រតិភូខេត្តព្រៃវែង ដឹកនាំដោយលោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយខេត្តដុងថាប់ផងដែរ។

ក្នុងដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ គណៈប្រតិភូខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ និងទស្សនាទីបញ្ចុះសពលោក Nguyen Sinh Sac ដែលជាបិតាបង្កើតរបស់លោកហូជីមិញ ព្រមទាំងបានបន្តចុះទស្សនាសារៈមន្ទីរ ផ្ទះបុរាណ និងរមណីយដ្ឋានវប្បធម៌ Phuong Nam។

លោកអភិបាលខេត្តពោធិ៍សាត់ និងគណៈប្រតិភូខេត្តព្រៃវែង បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តដុងថាប់ ក្នុងការថែរក្សា និងអភិរក្សកេរដំណែលប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។ លោកបានគូសបញ្ជាក់ថា នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់មនុស្សជំនាន់ក្រោយក្នុងការសិក្សាស្វែងយល់ និងជាស្ពានតភ្ជាប់ទឹកចិត្តយ៉ាងស្អិតល្មួតរវាងប្រជាជននៃប្រទេសយើងទាំងពីរ។

នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ នៅទីឈាបនដ្ឋានយោធា Tam Nong ខេត្តដុងថាប់ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងបេសកកម្មអន្តរជាតិ ជួយរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការលះបង់ដ៏មហិមានេះ គឺជាសក្ខីភាពនៃចំណងសាមគ្គីភាពប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជាគ្រប់រូបតែងតែចងចាំ និងដឹងគុណជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង បានពិភាក្សាផ្លាស់ប្តូរយោបល់ ជាមួយថ្នាក់ដឹកនាំខេត្តដុងថាប់ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពរវាងខេត្តពោធិ៍សាត់-ខេត្តដុងថាប់, ខេត្តព្រៃវែង-ខេត្តដុងថាប់ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។ ភាគីទាំងពីរបានឯកភាពគ្នា បន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន៖ ការអភិវឌ្ឍសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការផ្លាស់ប្តូរទស្សនកិច្ចវប្បធម៌ និងការចែករំលែកបទពិសោធន៍គ្រប់គ្រងរដ្ឋបាល ដើម្បីបុព្វហេតុសុខដុមនីយកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមទិសដៅរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជាដៃគូដ៏ស្មោះត្រង់ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការថែរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី ឱ្យស្ថិតស្ថេរគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយៗទៀត៕