* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ទឹកជំនន់នៅភាគខាងត្បូងប្រទេសចិន សម្លាប់មនុស្សកើនដល់ជិត៤០នាក់

09-07-2026 14:42

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន បានរាយការណ៍ថា នាថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន បានបន្តកើនដល់៣៩នាក់ ហើយ៩នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្នុងសប្តាហ៍នេះ លក្ខខណ្ឌអាកាសធាតុអាក្រក់បង្កឡើងដោយព្យុះត្រូពិក Maysak បានវាយលុកតំបន់ភាគខាងត្បូង និងភាគកណ្តាលប្រទេសចិន ដោយបាននាំមកជាមួយ​នូវភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់យ៉ាងលិចលង់ ក្នុងខេត្ត Guangxi ស្របពេលដែលព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយទៀត ក៏កំពុងតែសំដៅមករកភាគខាងកើតប្រទេសចិនផងដែរ។

យោងតាម​ទីភ្នាក់ងារព័ត៌មានចិន Xinhua មនុស្ស២៦នាក់ ក្នុងចំណោមអ្នកស្លាប់ទាំងប៉ុន្មានខាងលើ គឺពាក់ព័ន្ធជាមួយការលេចធ្លាយ​ទំនប់ នៅឯអាងស្តុកទឹក Liulan ហើយមនុស្ស ៧នាក់បាត់ខ្លួននៅទីនោះ។ ដោយឡែក ព្យុះទីហ្វុងឈ្មោះ Bavi​ ត្រូវបានព្យាករថា នឹងធ្វើដំណើរកាត់ក្បែរភាគខាងជើងកោះតៃវ៉ាន់ ហើយបន្ទាប់មក បោកបក់​មកដល់ខេត្ត Zhejiang ឬ Fujian របស់ចិន នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៦នេះ មានការព្រួយបារម្ភរឹតតែខ្លាំង ខណៈដែលបាតុភូត El Nino អាចនឹងជំរុញអាកាសធាតុកាន់តែក្ដៅ ហើយធ្វើឱ្យព្យុះទីហ្វុងកើតឡើងកាន់តែញឹកញាប់ ថែមទៀត។ បើតាមគេហទំព័រ AccuWeather ប្រសិនបើ ព្យុះ Bavi អាចរក្សាបានឥទ្ធិពលរបស់ខ្លួនដូចការព្យាករមែន នោះវានឹងក្លាយជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតមួយ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់តាំងពីព្យុះទីហ្វុង Kong-rey ក្នុងឆ្នាំ២០២៤៕