* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្ដដែលអ្នកបើក​បរជាទាហាន និងអ្នកបើកម៉ូតូជាក្មេងស្រីមិនទាន់គ្រប់អាយុ

09-07-2026 15:20

(សៀមរាប)៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ សាលាដំបូងខេត្តសៀមរាបបានចាត់ការ សំណុំរឿងព្រហ្មទណ្ឌលេខ ១០៥៣ ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈកំណត់ហេតុស្ដីពីការ បង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាមលេខ ១១១៦ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ របស់អយ្យការអមសាលា ដំបូងខេត្តសៀមរាប ដែលបញ្ចូនឈ្មោះ ជន់ ជួន ភេទប្រុស កើតឆ្នាំ១៩៩៦ មកសាលាដំបូងខេត្តសៀមរាប ដើម្បីជំនុំជម្រះតាមនីតិវិធីនៃការបង្ហាញខ្លួនភ្លាម ពីបទ៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលច្បាប់តម្រូវ បណ្ដាលឲ្យរងរបួសដល់អ្នកដទៃ ប្រព្រឹត្តនៅត្រង់ចំណុចចន្លោះ បង្គោលគីឡូម៉ែត្រលេខ ៣១-៣២ លើផ្លូវជាតិលេខ ៦៨ ស្ថិតក្នុងភូមិជ្រោយនាងងួន ឃុំ ជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យ ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៨៖៥៥នាទី ត្រង់ចំណុចចន្លោះបង្គោល គីឡូម៉ែត្រលេខ ៣១-៣២ លើផ្លូវជាតិលេខ៦៨ ស្ថិតក្នុងភូមិជ្រោយនាងងួន ឃុំជ្រោយនាងពួន ស្រុកស្រីស្នំ ខេត្តសៀមរាប មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AU - 2662 អ្នកបើកបរឈ្មោះ ឌុល ម៉ារ៉ាទេព ភេទស្រី អាយុ១៤ឆ្នាំ និងមានរួមដំណើរម្នាក់ទៀត ឈ្មោះ កៀត បញ្ញរ៉ ភេទស្រី អាយុ១៣ឆ្នាំ បើកបរមានទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន បានបុកគោយន្តកន្ត្រៃពីក្រោយ មួយគ្រឿង ម៉ាក KUBOTA RT110 ពណ៌ក្រហម គ្មានពាក់ផ្លាកលេខ អ្នកបើកបរឈ្មោះ ជន់ ជួន ភេទប្រុស ឈប់លើផ្លូវខាងកើតបែរក្បាលទៅទិសខាងជើង គ្មានភ្លើងបំភ្លឺផ្លូវ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យ និងវាស់វែងឃើញថាឈោ្មះ ជន់ ជួន (អ្នកបើកបរគោយន្ត) មានកំហុសក្នុង មាត្រា២៣ (ភារ ឈប់ និងការចតនៅលើផ្លូវថ្នល់) និងមាត្រា៨៣ (បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលច្បាប់តម្រូវ បណ្ដាលឱ្យរងរបួសដល់អ្នកដទៃ) នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខណៈដែលជនរងគ្រោះដែលមានអាយុទើបតែ១៤ឆ្នាំ (មិនទាន់គ្រប់អាយុបើកបរ) និងបើកបរក្នុងល្បឿន លឿនផងដែរ។

ក្រោយពីបានពិនិត្យចម្លើយភាគីពាក់ព័ន្ធ និងភស្តុតាងផ្សេងៗ រួចមកឃើញថា នៅក្នុងរឿងនេះ ដើមបណ្តឹងបានព្រមព្រៀងមិនប្ដឹងទាមទារសំណងការខូចខាត និងជំងឺចិត្តអ្វីនោះទេ ប៉ុន្តែដោយសារសភាពធ្ងន់ធ្ងររបស់ជនរងគ្រោះម្នាក់អាយុ១៤ឆ្នាំ (កំពុងសង្គ្រោះបន្ទាន់) និងជនរងគ្រោះអាយុ១៣ឆ្នាំ ម្នាក់ទៀត រងរបួសកំពុងសម្រាកព្យាបាល ហេតុដូច្នេះចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចរក្សាទុកឈ្មោះ ជន់ ជួន ដើម្បីបើកសវនាការជំនុំជម្រះ តាមនីតិវិធីច្បាប់។

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប យកចិត្តទុកដាក់ចាត់ការសំណុំរឿងនេះ ឲ្យបានឆាប់រហ័សប្រកបដោយយុត្តិធម៌ តម្លាភាព និងត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន៕