* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត

09-07-2026 15:25

(ភ្នំពេញ)៖ គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាពលោកស្រី សុង ធីតា ហួតហាក់ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ ក្នុងគោលបំណង ដើម្បីស្តាប់របាយការណ៍វឌ្ឍនភាពការងាររបស់សមាគមនារី ក្តាប់បញ្ហាប្រឈម និងសំណូមពរនានា សំដៅដោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកស្រី ហ៊ុន ដានី ប្រធានប្រតិបត្តិ លោកស្រីអនុប្រធាន និងលោកស្រីជាមាជិកាគណៈកម្មការសាខា អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ សរុបចំនួនជាង៣០០នាក់។

ជាកិច្ចចាប់ផ្តើម លោកស្រីប្រធានកិត្តិយស បានថ្លែងនូវការគោរពដឹងគុណចំពោះស្មារតី និងគំរូវីរភាពនៃការចូលរួម និងការលះបង់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងគិតគូរអំពីសុខទុក្ខ និងស្ថានភាពរបស់ស្ត្រីកម្ពុជាគ្រប់រូប។

ជាពិសេសអំពីភាពជោគជ័យដ៏ត្រចះត្រចង់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ «មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២» ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលមហាសន្និបាតនេះមានការចូលរួមពីសមាជិកជាង ១០០ប្រទេស មកពីជុំវិញពិភពលោក ហើយដែលកម្ពុជាទទួលបាននូវការកោតសរសើរ និងការសាទរយ៉ាងខ្លាំងពីមិត្តអន្តរជាតិ។

លោកស្រីប្រធានកិត្តិយស ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនារីទាំងអស់នៃក្រសួងទេសចរណ៍ ជាពិសេសសសាខាមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌និងសង្គមនាពេលកន្លងមក ការចូលរួមលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ព្រមទាំងការងារជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ដែលជាតួនាទីស្នូលដ៏មានសារៈសំខាន់ និងមិនអាចខ្វះបានពីការចូលរួមរបស់ស្ត្រី ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងការយកចិត្តទុកដាក់ខ្ពស់របស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោកស្រីប្រធានកិត្តិយស ក៏បានជំរុញលើកទឹកចិត្តបន្ថែមទៀតដល់បងប្អូននារីក្នុងសមាគមឱ្យចូលរួមថែរក្សាសន្តិភាព និងប្រកាន់ខ្ជាប់ជានិច្ចនូវអំពើល្អ សីលធម៌ និងគុណតម្លៃស្ត្រីខ្មែរ ថែមទាំងជំរុញឱ្យសមាគមនារី និងមន្ត្រីនារីទាំងអស់បន្តខិតខំអនុវត្តការងារដោយការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ចេះជួយគ្នា ចែករំលែកគ្នាទាំងស្មារតី កម្លាំងកាយ កម្លាំងចិត្ត ក៏ដូចជាសម្ភារៈ ថវិកា ទៅតាមលទ្ធភាពដែលអាចធ្វើបាន សំដៅកសាងសមានចិត្ត និងសុខដុមនីយកម្មទាំងខាងក្នុង និងខាងក្រៅ។

ជាងនេះទៀត លោកស្រីប្រធានកិត្តិយស បានជំរុញឱ្យនារីចូលរួមដោយសកម្មបំផុត ក្នុងការកសាងពង្រឹងភាពធន់ និងផ្សព្វផ្សាយពីកិត្តិនាមកម្ពុជា តាមរយៈយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង » ដើម្បីចូលរួមចំណែកបង្កើតចំណូលមូលដ្ឋាន និងសេវាកម្មទេសចរណ៍ដែលមានគុណភាព តាមរយៈការដាក់ចេញនូវអនុសាសន៍ និងផែនការការងារដែលត្រូវអនុវត្តបន្តនៅពេលខាងមុខផងដែរ៕