* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ ទាំង AI និងអ្នកជំនាញ BBC ទស្សន៍ទាយថា បារាំង នឹងឈ្នះម៉ារ៉ុក ២-១

09-07-2026 15:26

(បរទេស)៖ លោក Chris Sutton អ្នកជំនាញសារព័ត៌មានកីឡារបស់ BBC និងបញ្ញាសិប្បនិមិត្ត AI បានធ្វើការព្យាករណ៍ដូចគ្នាថា មាន់គកបារាំង នឹងយកម៉ារ៉ុក ២-១ ក្នុងវគ្គ ៨ក្រុមនៃ FIFA World Cup 2026 នាម៉ោង ៣ទៀបភ្លឺ ឈានចូលព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា (ម៉ោងនៅកម្ពុជា)។

លោក Sutton បានចាប់យកក្រុមបារាំង នឹងឈ្នះពានតាំងពីមុន World Cup 2026 ចាប់ផ្តើមទៅទៀត ហើយក៏នឹងមិន ផ្លាស់ចិត្តនោះដែរ។

- ម៉ារ៉ុក

លោកបានធ្វើការពន្យល់ថា ក្រុមមកពីទ្វីបអាហ្រ្វិក ម៉ារ៉ុកក៏មានសមត្ថភាពអាចយកឈ្នះបារាំងបានដែរ លុះត្រាតែពួកគេលេងឱ្យល្អបំផុត ដែលពុំធ្លាប់ធ្វើនាពេលកន្លងមក ជាពិសេសនៅ World Cup លើកនេះ ក្នុងរយៈពេល ៩០នាទី។

ពួកគេចាប់ផ្តើមមិនបានល្អឡើយសម្រាប់តង់ទី១ ទល់នឹងសហម្ចាស់ផ្ទះកាណាដា នៃវគ្គ ១៦ក្រុម មុនពេលរកបាន ៣គ្រាប់ជ័យជម្នះក្នុងវគ្គទី២។ ប្រសិនបើពួកគេលេងបែបនេះទល់នឹងបារាំង នោះប្រាកដណាស់នឹងមានបញ្ហាមិនខាន។

ម៉ារ៉ុក ជាក្រុមដែលពោរពេញដោយថាមពល និងជំនាញផងដែរ ក៏ប៉ុន្តែខ្សែប្រយុទ្ធស្នូលរបស់ពួកគេ Ismael Saibari មានបញ្ហារបួស និងស្ថិតក្នុងភាពស្រពិចស្រពិលនៃជំនួបទល់នឹងក្រុមនៅអឺរ៉ុបនេះដែរ។

- បារាំង

ចំណែកឯបារាំងវិញ ត្រូវតែបន្តភាពអត់ធ្មត់ដដែលដូចកាលទម្លាក់ប៉ារ៉ាហ្គាយចុងក្រោយនៃវគ្គ ១៦ក្រុម បើទោះបីជាដឹងពីគុណភាពរបស់គូប្រជែងរាត្រីនេះក៏ដោយ។

ក្នុងជំនួបទល់នឹងប៉ារ៉ាហ្គាយ មកពីតំបន់អាមេរិកឡាទីន ខ្សែប្រយុទ្ធវ័យក្មេង Desire Doue បានចូលលេងក្នុងនាមកីឡាករបម្រុង ដើម្បីញាំងឱ្យប្រព័ន្ធលេងមានការផ្លាស់ប្តូរ ក្នុងការបង្កើនភាពខ្លាំង និងដាក់សម្ពាធលើគូប្រកួតទៀតផង។ កតា្តនេះញាំងឱ្យបារាំងមានប្រៀប គ្រាដែល Saibari របួសថែមទៀត៕